ប្រពៃណាស់ ! ឃើញលោកពូម្នាក់ដើររើសអេតចាយយ៉ាងកំសត់ ស្រាប់តែលោកស្រី ទ្រី ដាណា ធ្វើរឿងមួយដល់លោកពូ ស្ទើរតែស្រក់ទឹកភ្នែក..(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់ អ្នកស្រី ទ្រី ដាណា ជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះវិដេអូមួយដែលធ្វើឲ្យមហាជនអាណិតអាសូរដល់លោកពូដើររើសអេតចាយម្នាក់ ក្នុងនោះលោកស្រីបានភ្ជាប់សារថា “គួរឲ្យអាណិតខ្លាំងណាស់គាត់រើសអេតចាយមួយថ្ងៃបាន 5000 ទៅ 10000រៀលតែប៉ុណ្ណោះ នាងខ្ញុំនិងស្វាមីបានធ្វើដំណើរ ប្រទះឃើញលោកពូរើសអេតចាយ តាមផ្លូវ មិនបានជួយអ្វីច្រើនគេមានតែទឹកចិត្តបន្តិចបន្តួច តែប៉ុណ្ណោះស្រឡាញ់រាល់ការតស៊ូរបស់ពួកគាត់”៕

ទស្សនាវីដេអូខាងក្រោម៖