ឯកឧត្តម ពេជ្រ ស្រស់ ថាមិនចង់លូកមាត់រឿង ខេម ជាមួយផលិតកម្មថោនទេ ប៉ុន្តែទ្រាំមិនបានក៏និយាយចំៗបែបនេះថា....
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថាតារាចម្រៀង ខេម បានកំពុងតែមានបញ្ហាជាមួយផលិតកម្មថោន ដែលជាទ្រនំចាស់របស់ខ្លួន ពាក់ព័ន្ធជាមួយនិងរឿងបំពានកិច្ចសន្យា ទៅច្រៀងអោយផលិតកម្មផ្សេងទាំងដែលខ្លួននៅជាប់កុងត្រាជាមួយផលិតកម្ម ថោន នៅឡើយ។ 

យ៉ាងណាមិញក្រោយពីបានដឹងរឿងមួយនេះហើយធ្វើឲ្យលោក ឯកឧត្តម ពេជ្រ ស្រស់ ទប់ចិត្តមិនបានក៏បានបង្ហោះសាររៀបរាប់យ៉ាងវែងអន្លាយពាក់ព័ន្ធជាមួយនិងបញ្ហាមួយនេះផងដែរថា ៖ « ខ្ញុំមិនចង់លូកដៃរឿងទំនាស់ ខេម ទេ ប៉ុន្តែគ្រាន់តែខ្ញុំចង់ផ្តល់ជាទស្សនៈទានក្នុងរឿងនេះបន្តិចចុះបើធ្វើជាដើមឈើធំ កុំខ្លាចអ្នកចូលជ្រកម្លប់ នឹងកុំខឹងនៅពេលគេចាកចេញឈប់ជ្រកម្លប់របស់ខ្លួន

ពីព្រោះថាគឺគ្រប់មនុស្សតែងតែមានការផ្លាស់ប្តូរបើខ្លួនជាឪពុករបស់គេគឺកុំខឹងកូននៅពេលដែលកូនឈប់រស់នៅជាមួយនឹងយើង ពីព្រោះថាការចាកចេញរបស់កូនគឺជម្រើសរបស់កូនដើម្បីទៅកសាងអនាគត ហើយក្នុងនាមជាឪពុក គឺ ត្រូវតែសប្បាយចិត្ត នៅពេល ដែលកូនមានភាពរឹងមាំហ៊ានចាកចេញពីយើង ម្យ៉ាងទៀតគួរជូនពរកូនចំពោះអ្នកដែលបានជ្រកក្រោមម្លប់ ដើមឈើធំ

មុននឹងចាកចេញពីក្រោមដើមឈើរនោះគឺត្រូវបោសសំអាតនូវសំរាមដែលខ្លួនប្រើប្រាស់ពេលខ្លួននៅជ្រកក្រោមដើមឈើនោះឲ្យស្អាតសិនមុននឹងចាកចេញបន្តដំណើរ ទៅមុខ បន្តទៀតចំពោះកូន បើទោះបីធំដឹងក្តីអាចដើរហើរបានដោយខ្លួនឯងយ៉ាងណាក៏ដោយគឺដាច់ខាតកុំភ្លេចឪពុកដែលជាអ្នកផ្តល់កំណើត និង ថែទាំតាំងតែពីយើងនៅជាទារក ហើយអ្វីដែលកូនត្រូវធ្វើ គឺនៅពេលដែលកូនចាកចេញពីឪពុកហើយមានភាពចម្រុងចម្រើន គឺ កុំភ្លេចគុណអ្នកធ្លាប់ផ្តល់កំណើត និងជួយយើងពីដំបូងទីសរុប

សេចក្តីមកជម្លោះរបស់ខេម និងថៅកែគឺគ្មានអ្នកឈ្នះ និងមានតែអ្នកចាញ់ និងខាតដោយថៅកែគឺបង្ហាញពីភាពអាត្មានិយមឲ្យមហាជនបានដឹង រីឯ ខេម បង្ហាញពីភាពមិនអត់ធ្មត់ឲ្យដល់ទីបញ្ចប់ ប៉ុន្តែក្នុងនាមជាឪពុកមិនគួរជួលគេឲ្យតាមវ៉ៃកូននាពេលកូនចាកចេញពីផ្ទះនោះទេ ហើយរឿង ខេម នេះ គឺខ្ញុំធ្លាប់ផ្តាំផ្ញើរទៅថៅកែ ថោន តាមរយៈមិត្តភក្តិជិតស្និតរបស់គាត់ដែរថាកុំប្តឹង ខេម អីគឺវាអត់ចំណេញទេ ហើយគួរបើកចិត្តឲ្យធំទូលាយចំពោះអតីតបុគ្គលិករបស់យើង ទើបទទួលបានផលល្អពេលចុងបញ្ចប់ ហើយខ្ញុំជឿជាក់ថា នៅពេលដែលកូនរកស៉ីមានគឺមិនអាចបំភ្លេចផ្ទះខ្លួនឯងធ្លាប់ជ្រកនោះទេច្បាស់ណាស់គ្រប់មនុស្សទាំងអស់ គឺ នៅពេលដែលរកស៉ីមានបានទៅនឹងនឹកឃើញផ្ទះដែលខ្លួនធ្លាប់ជ្រកមុនគេជាដាច់ខាត...។សូមមានមតិប៉ុណ្ណឹងចុះពីខ្ញុំបាទ ពេជ្រ ស្រស់ប៉ុន្តែរឿងជម្លោះ ខេម គឺតូចជាងរឿងជម្លោះខ្មែរគ្នាឯងអំពីរឿងព្រំដែននោះទេបាទ »៕