បងប្អូន នៅចាំបានអត់ ទារិកាដែលត្រូវម្តាយយកមកបោះចោលក្នុងគំនរសំរាម ដែលគ្រប់គ្នាគិតថាស្ទើតែគ្មានជីវិតនោះពេលនេះគាត់ប្លែកខ្លាំងណាស់....
ស៊ីហៀង
-

ជឿងថាប្រិយមិត្តច្បាស់ជាបានជ្រាបរួចម្តងមកហើយថាប្រហែលជាមួយខែកន្លងទៅបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយនៅជិត​​មជ្ឈមណ្ឌល ម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម​ ដោយមានទារិកា ភេទស្រី ម្នាក់ដែលទើបកើតត្រូវបានម្តាយយកទៅបោះបង់ចោលនៅលើគំនរសំរាម ហើយត្រូវបានអ្នកប្រមូលសំរាមប្រទះឃើញក៏នាំគ្នាជួយសង្គ្រោះជីវិតទារិកាម្នាក់នេះផងដែរ ។

យ៉ាងណាមិញបើគិតមកដល់ពេលនេះទារិកាដែលត្រូវបានម្តាយយកទៅបោះចោលក្នុងគំនរសំរាមនោះមានអាយុ១ខែហើយ។ សូមជម្រាបផងដែរថាទារិកាម្នាក់នេះត្រូវបានបងស្រីម្នាក់យកមកចិញ្ជឹមបីបាច់មើលថែដូចជាកូនអញ្ជឹង ។

ជាមួយគ្នានេះដែរបើយោងទៅតាមការលើកឡើងរបស់បងស្រីដែលជាអ្នកមើលថែទារិកាម្នាក់នេះបានប្រាប់ពីអារម្មណ៍របស់គាត់ដែលមានចំពោះទារិកាម្នាក់នេះទៅឲ្យមហាជនដឹងថា “ថ្វីត្បិតពេលនេះ ខ្ញុំមិនសូវមានថវិកាប៉ុន្មានទេ តែខ្ញុំនឹងសន្យាថា នឹងថែគាត់ឲ្យបានល្អ ដោយសារខ្ញុំ និយាយទៅខ្ញុំ ឃើញគាត់នៅក្នុងថង់សម្រាម ខ្ញុំអង្គុយមើលគេចាក់សម្រាម ដែកស្រួចៗ ដល់ពេលអាអូនហៅពួកខ្ញុំទៅមើល ខ្ញុំឃើញដែកស្រួចៗ ខ្ញុំគិតថាដែកហ្នឹងប្រហែលជាក់ត្រូវហើយ នឹកក្នុងចិត្ត ដល់ពេលលើកគាត់មក ខ្ញុំមើលខ្លួនគាត់ អត់មានត្រូវអីទេ ខ្ញុំឃើញគាត់បើកភ្នែកមកទៀត ខ្ញុំមានអារម្មណ៍ក្តុកក្តួល និងសប្បាយចិត្ត ដែលគាត់នៅក្នុងថង់សម្រាមទំាងគាត់នៅមានជីវិត…”។

ចំណែកមកដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ ទារិកា ដ៏គួរឲ្យអាណិតនេះ អាយុបាន១ខែហើយ មើលទៅមុខមាត់ ធំប្លែក គួរឲ្យស្រឡាញ់ណាស់ ។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុក “ពូ ឈីវ” បានបញ្ជាក់ឲ្យដឹងបន្ថែមថា “អូនបាន១ខែហើយ អ៊ុំពូមីងយាយតាអើយ ថ្ងៃនេះអូនមកវត្ត”។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនារូបភាព ទារិកា ម្នាក់នេះខាងក្រោម ៖