ស្រស់ស្អាតណាស់ ! ឱក សុគន្ធកញ្ញា តុបតែងខ្លួនយ៉ាងស្រស់ស្អាត និងសមសួន ក្នុងឈុតបែបប្រពៃណីខ្មែរ ទៅវត្ត ក្នុងថ្ងៃបិណ្ឌ៧
ស៊ីហៀង
-

ភ្នំពេញ៖ នៅថ្ងៃនេះ គឺជាថ្ងៃកាន់បិណ្ឌទី៧ហើយ គេសង្កេតឃើញថា មានបងប្អូនជាច្រើន បានធ្វើដំណើរ ទៅវត្ត ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ក្នុងសំលៀកបំពាក់សមរម្យ ទៅតាមប្រពៃណីខ្មែរ ។ ពិធីបុណ្យកាន់ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបងប្អូនគ្រប់ទិសទី បានទៅជួបជុំបងប្អូននៅតាមស្រុក ភូមិ របស់ខ្លួន ដើម្បីធ្វើបុណ្យរួមគ្នា។ 

យ៉ាងណាមិញ កំពូលតារាចម្រៀង អ្នកនាង​ឱក សុគន្ធកញ្ញា បានរៀបចំខ្លួនយ៉ាងសមសួន បែបប្រពៃណីខ្មែរ ក្នុងថ្ងៃកាន់បិណ្ឌ៧ ដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់នៅតាមទីវត្តអារាម។ នៅក្នុងសំលៀកបំពាក់ អាវស​ សំពត់បត់ យ៉ាងស្រស់សោភា ធ្វើឲ្យមហាជន លួចសរសើរ ចំពោះសម្រស់អ្នកនាង គឺនៅតែស្រស់ស្អាតដដែល។

ជាមួយគ្នានោះផងដែរ កំពូលតារាចម្រៀង ស្រី ប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានបង្ហោះសារយ៉ាងខ្លីថា "អរុណសួស្ដី​អ៊ុំពូមីង បងប្អូន​ទាំងអស់គ្នា មកដល់​ពេលនេះ​បាន​ប៉ុន្មាន​វត្ត​ហើយ..?អនុមោទនា​បិណ្ឌ​ទី ៧ "។ ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើនបានចូលមកខមិន សរសើរគ្រប់គ្នា​​ និងមានម្ចាស់គណនីហ្វេសប៊ុកមួយបានលើកឡើងថា "ក្នុងករណីបុណ្យប្រពៃណីជាតិខ្មែរ ខ្ញុំគិតថាសិល្បៈករត្រូតែបង្ហាញការស្លៀកពាក់បែបខ្មែរយ៉ាងនេះ ដល់យុវជន យុវនារី យុវវ័យ ជាការល្អ ព្រោះជាហេតុធ្វើ ឲ្យខ្មែរ មិនភ្លេច ថែរក្សា មានឧត្តមភាព ទៅលើរបស់ខ្មែរ ម្យ៉ាងវិញទៀត ការស្លៀកពាក់ របស់តារាជះឥទ្ធិពលដល់ស្រទាប់យុវវ័យខ្លាំងណាស់ មិនថាស្លៀកបែបណាក៏ដោយ តែសូមអោយបង្ហាញរបស់ខ្លួនឯងច្រើនជាងរបស់គេ"។