ចេញហើយ ផ្ទុះខ្លាំងណាស់ ! Rose វិមានឯករាជ្យ ច្រៀងCover បទ My Heart Will Go On ទទួលបានការគាំទ្រមិនគួរឲ្យជឿ...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា តារាសម្តែងកញ្ញា Rose គឺជាតារាសម្តែងម្នាក់ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហជន ហើយតារាស្រីរូបនេះត្រូវបានគេចាត់ទុកថា ជាតារាដែលចូលចិត្តសម្តែងឈុតឆាកក្តៅសាច់ និងរោលរាល មិនថានៅក្នុងសាច់រឿង ឬមួយក៏ MV នៅក្នុងបទចម្រៀងជាដើម ។ ជាមួយគ្នានេះដែរRose ធ្លាប់ត្រូវបានមហាជនរិះគន់ម្តងរួចហើយក្រោយពេលនាងបាន សម្តែង ឈុតស្រើបស្រាល អោបថើបនៅក្នុង MV របស់បទចម្រៀងមួយផងដែរ ។

យ៉ាងណាមិញក្រោយពេលស្ងាត់ការរិះគន់មួយរយៈធំមក ស្រាប់តែថ្មីៗនេះ Rose បានទទួលបានការចាប់អារម្មណ៍ម្តងទៀតបន្ទាប់ពីនាងបាននិយាយពាក្យសម្តីប៉ុន្មានម៉ាត់នេះថា « ស្គាល់ក្រដាស១០ ស្គាល់ក្រដាស២០អត់» ហើយក្រោយមកទៀតនាងក៏បានCover បទចម្រៀងមួយបទដែលមានចំណងជើងថា My Heart Will Go On ដែលជាបទចម្រៀងមួយនៅក្នុងខ្សែរភាពយន្តខ្នាតធំលំដាប់ពិភពលោកមួយផងដែរ ក្នុងការCover នោះនាងគ្រាន់តែច្រៀងលេងៗនិងបែបកំប្លែងៗនេះគឺមិនទាន់យកជាការទេ ។

ប៉ុន្តែនៅមុននេះបន្តិចបានផ្ទុះការភ្ញាក់ផ្អើលម្តងទៀតក្រោយពេលតារាសម្តែង Rose បានCover បទចម្រៀង My Heart Will Go On ម្តងទៀតនិងចេញជាផ្លូវការហើយថែមទាំងបកប្រែជាភាសាខ្មែរយើងថែមទៀតផងស្តាប់ទៅប្លែកម្យ៉ាងដែរ ៕

តោះចង់ដឹងថា Rose cover បទចម្រៀង My Heart Will Go On ពិរោះខ្លាំងយ៉ាងណានោះសូមទស្សនាវិដេអូរបស់ Rose នៅខាងក្រោមទាំងអស់គ្នា ៖