បងប្អូនមួយកំណាត់ភូមិ រត់មកទទួលស្វាគមន៍ លោកស្រី ទ្រី ដាណា និងស្វាមី ដោយស្នាមញញឹម ប្រកបដោយភាពកក់ក្តៅ...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ ៖ ជឿជាក់ថា មានបងប្អូនជាច្រើន ប្រាកដជាបានស្គាល់មិនខានបើនិយាយពីលោកស្រី ទ្រី ដាណា ដែលលោកស្រីគឺនារីដែលមានចិត្តធម៍និងជ្រះថ្លានៅក្នុងការធ្វើសប្បុរសជួយទៅដល់ជនក្រីក្រទាំងឡាយណាដែលបានជួបការលំបាកពិតៗនៅក្នុងជីវិតរបស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកស្រី​ទ្រី ដាណា ពិតជាក្តីរំភើបជាខ្លាំង ពេលបានការស្វាគមន៍យ៉ាងច្រើនកុះករ ពីសំណាក់មហាជន ។ ដោយការស្រលាញ់រាប់អាន យ៉ាងច្រើនបែបនេះ ធ្វើឲ្យលោកស្រី ព្រមទាំងស្វាមី ពិតជាក្តីរំភើបស្ទើរតែរកអ្វីមកថ្លែងពុំបាន មានតែពាក្យអរគុណ ដល់ពួកគាត់ ដែលគោរពស្រលាញ់ខ្លួន បែបនេះ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី បានបង្ហោះសារយ៉ាងខ្លី លើបណ្តាញសង្គមហ្វេសប៊ុកថា "អំពើល្អមិនថាទៅដល់កន្លែងណាក៏មានអ្នកស្រលាញ់រាប់អាន ហើយនៅក្នុងការធ្វើបុណ្យក៏ដូចគ្នា ទោះទៅដល់ទីណាក៏អាចធ្វើបាន តាមពិតពួកគាត់រត់មកមើលនាងខ្ញុំទេ ប៉ុន្តែខ្ញុំមានការចែករំលែកបន្តិចបន្តួចដើម្បី ផ្ដល់ជូនពួកគាត់ ដោយមិនបានព្រៀងទុកសោះឡើយ "។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន សម្តែងការត្រេកអរ និងគោរពស្រលាញ់ ព្រមជាមួយនិងពាក្យអរគុណ ចំំពោះលោកស្រី និងស្វាមី ដែលបានជួយដល់ជនទីទាល់ក្រ ពេលដែលគាត់លំបាក សូមឲ្យលោកស្រី កាន់តែមានឡើងៗ លុយហូរចូលដូចទឹក ព្រមទាំង មានសេក្តីសុខឲ្យច្រើនៗ៕

មានវិដេអូ៖