រំភើបចិត្តណាស់​ ! ភរិយាលោកឧកញ៉ា ឌួង ឆាយ សប្បាយចិត្តណាស់ពេលបានលឺថាសាលិ ខិតខំរៀនសូត្រ នៅប្រទេសចិន ភ្លាមៗនោះលោកជំទាវ បានធ្វើរឿងមួយនេះ ដល់ប្អូនប្រុស ទិត្យា ប្អូនប្រុសបង្កើត​ សាលិ ដោយ...
ស៊ីហៀង
-

ភ្នំពេញ៖ បងប្អូនមហាជនទូទាំងប្រទេស ប្រាកដជាបានស្គាល់ ប្អូនប្រុស សាលិ ដែលប្អូនប្រុស​ មានជំនាញខាងលក់វត្ថុអនុស្សាវរីយ៍ ខេត្តសៀមរាប និងជាក្មេងប្រុសម្នាក់ ដ៏គួរឲ្យស្រលាញ់។ សាលិ ត្រូវបានមហាជន កោតសរសើរ យ៉ាងខ្លាំង ពេលប្អូនប្រុស បង្ហាញសមត្ថភាព និយាយបានជាច្រើនភាសា ដើម្បីធ្វើការទំនាក់ទំនងទៅកាន់ភ្ញៀវ អន្តរជាតិ ដែលបានមកលេងកំសាន្ត នៅសៀមរាប។

បន្ទាប់ពីមានកេរ្តិ៍ឈ្មោះ ល្បីរន្ធឺហើយនោះ ប្អូនប្រុសសាលិ ក៏ទទួលបានអាហារូបករណ៍ ទៅសិក្សានៅឯប្រទេសចិន ។ អាហារូបករណ៍នេះ បានធ្វើឲ្យសាលិ ឈានជើងទៅសិក្សានៅប្រទេសចិនដំបូង ដោយប្អូនប្រុស ត្រូវខិតខំសិក្សាយ៉ាងខ្លាំង ។ ដោយឡែក នៅពេលនេះ ប្អូនប្រុស ពិតជាក្មេងម្នាក់ដែលល្អខ្លាំងណាស់ ព្រោះប្អូនបានព្យាយាមសិក្សា មិនធ្វើឲ្យឪពុកម្តាយ ក៏ដូចជាបងប្អូនខ្មែរអស់សង្ឃឹមដោយសារប្អូនប្រុសនោះទេ។

ជាក់ស្តែងនៅថ្ងៃនេះ លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឧកញ៉ា វ័យក្មេង ឌួង ឆាយ បានបង្ហោះសារយ៉ាងខ្លី និងរំភើបថា "ភរិយាខ្ញុំជួបសួរសុខទុក្ខប្អូនប្រុសសាលិ ខ្ញុំសប្បាយចិត្តពេលលឺភរិយាប្រាប់ខ្ញុំថាសាលិខំប្រឹងសិក្សារៀនតាមទាន់គេនៅប្រទេសចិន និងបានផ្ដល់ថវិកាសំរាប់អាហារូបករណ៍បន្តអោយប្អូនប្រុសទិត្យាបន្តសិក្សារៀននៅសាលា Belti។ ពូសប្បាយចិត្ត និងមានមោទនភាពចំពោះក្មួយៗ។ ប្រឹងតស៊ូបន្តែមដើម្បីក្លាយជាទំពាំងស្នងឬស្សី"។