ក្រោយពីចេញចម្រៀង «ផ្ដេសផ្ដាស» និង «បានតែនិយាយ» រួច ក៏មានបងប្អូនមួយចំនួនតូច មានការមិនពេញចិត្ត និងខឹង ស្រាប់តែ ម៉ានិត ចេញមកបកស្រាយថា...
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀង Original Song ដ៏ល្បីឈ្មោះ ម៉ុង ម៉ានិត ដែលជាអ្នកនិពន្ធចម្រៀង និងសៀវភៅជាច្រើន ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ មហាជន និងអ្នកគាំទ្រ របស់លោក ។ ម្ចាស់បទ "មាននាងក៏ធុញ គ្មាននាងក៏ធុញ" រូបនេះ បានចេញមកធ្វើការបកស្រាយ ជាមួយនឹងអ្នកខមិនខឹង និងមិនពេញចិត្ត ចំពោះបទចម្រៀងថ្មីរបស់លោក ចំនួនពីរបទ រួមមាន "ផ្ដេសផ្ដាស" និង "បានតែនិយាយ"។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀងរូបនេះ បានបង្ហោះសារថា "នេះជាសារឆ្លើយតបសំណួរ​ ថាហេតុអ្វីបានជាចម្រៀងរបស់ខ្ញុំប្រែប្រួល? ខ្ញុំមិនគិតថានឹងពន្យល់ឡើយ តែខ្ញុំបានទទួលសារខឹងនិងមិនពេញចិត្តចម្រៀងថ្មីៗដែលខ្ញុំនិពន្ធជាច្រើន ដែលរួមមានសារគាំទ្រនិងរីករាយរបស់អ្នកគាំទ្រដូចគ្នា។

បន្ទាប់ពីចេញផ្សាយចម្រៀង «ផ្ដេសផ្ដាស» និង «បានតែនិយាយ» ខ្ញុំបានទទួលសារ និងcomment ជាច្រើន ដែលក្នុងនោះអ្នកស្ដាប់ជាច្រើន ហាក់មិនសុខចិត្ត ខឹង និងមិនពេញចិត្តចំពោះការប្រែប្រួលចរិតបទចម្រៀងរបស់ខ្ញុំ ដែលផ្លាស់ប្ដូរពី Pop/Ballad មកជា Electropop & Hiphop។

ជាដំបូង ខ្ញុំបាទចង់ពន្យល់ពីអត្ថន័យនៃជីវិតអ្នកនិពន្ធបទភ្លេង និងតារាចម្រៀងរបស់ខ្ញុំ។ ចម្រៀងរបស់ខ្ញុំត្រូវបានឲ្យនិយមន័យទៅតាមធាតុទាំងបួននៃភពផែនដី គឺ ទឹក ភ្លើង ដី និងខ្យល់។ កាលពីឆ្នាំ២០១៨ ខ្ញុំបានចេញផ្សាយអាល់ប៊ុម សមុទ្រ​ ដែលមានបទ «ពេលបងបិទភ្នែក» ជាបទPromote។ សមុទ្រជាអាល់ប៊ុមដំបូង បន្ទាប់ពីចាកចេញពីក្រុមហ៊ុន ហង្សមាស។ អាល់ប៊ុម សមុទ្រ គឺសំដៅទៅលើទឹក ដែលបទចម្រៀងគ្រប់បទ នឹងលួងលោមឲ្យអ្នកអណ្ដែតអណ្ដូងដូចនៅកណ្ដាលសមុទ្រ។

អ្វីដែលអ្នកបានឮ តាំងពីដើមឆ្នាំមកនេះ​ គឺបទ «ផ្ដេសផ្ដាស» និង «បានតែនិយាយ» មានចង្វាក់ប្រភេទ Electropop និង Hiphop គឺជាចង្វាក់ដែលខ្ញុំឲ្យនិយមន័យជា ភ្លើង។ ភ្លើង វាក្ដៅ វារោលរាល និងកន្ត្រាក់អារម្មណ៍។ នេះហើយជាហេតុ ដែលខ្ញុំសរសេរបទ ផ្ដេសផ្ដាស និង បានតែនិយាយ រួមទាំងបទជាច្រើនទៀត។

អ្នកគាំទ្រមួយចំនួន បានព្យាយាមផ្ញើសារ ឲ្យខ្ញុំច្រៀងបទដូចពីមុនសឹងរាល់ថ្ងៃ តែពួកគេមិនបានព្យាយាមយល់ពីសិល្បៈនៃការធ្វើបទបង្ហាញរបស់សិល្បករដូចជាខ្ញុំឡើយ។ គេថា ខ្ញុំមិនចេះរ៉េបផង រ៉េចធ្វើអី? ប្រឹងម៉េស? បាត់ភាពUniqueខ្លួនឯង ឬឆ្មាងាប់ នៅសរសេរបទពីរោះជាងផង ឬបើចង់ល្បីសរសេរបទhit hitទៅ អាដំណើប។

១/សួរថាខ្ញុំប្រុងធ្វើជាអ្នករ៉េបឬយ៉ាងណា?​ អត់ទេ វាគ្រាន់តែជាការធ្វើបទបង្ហាញនូវអត្ថន័យដែលខ្ញុំចង់បង្ហាញ។

២/ម៉េចមិនសរសេរបទhitដូចពីមុន? បច្ចុប្បន្ននេះ ខ្ញុំសរសេរតែអ្វី ដែលខ្ញុំធ្លាប់ឆ្លងកាត់ប៉ុណ្ណោះ។ ខ្ញុំមិនសរសេរតាមការស្រមើស្រមៃ​ ស្នេហ៍គ្រាដំបូង លួចស្រលាញ់crushម្នាក់ឯងទៀតទេ នោះជាខ្ញុំកាលពី៦ឆ្នាំមុន ពេលនេះខ្ញុំអាយុ២៥ឆ្នាំហើយ។

៣/សរសេរបទខុសពីខ្លួនឯងចឹង​ ប្រយ័ត្នលែងល្បី? ភាពល្បីល្បាញខ្ញុំបានវាមកហើយ បានវាមកតាំងពី១០ឆ្នាំមុន។ ពេលនេះខ្ញុំគ្រាន់តែចង់សរសេរចម្រៀងដែលខ្ញុំចង់សរសេរ មិនមែនសរសេរដើម្បីល្បីតែមួយមុខ។

៤/ប្រយ័ត្នបាត់ហ្វេនមុនអស់? បើគេជាអ្នកស្ដាប់ និងជាអ្នកគាំទ្រខ្ញុំពិត គេនឹងគោរពការសម្រេចចិត្តរបស់ខ្ញុំ និងស្វែងយល់ថា​ ហេតុអ្វីទើបម៉ានិតផ្លាស់ប្ដូរ? ឬគាត់ចង់បង្ហាញពីអ្វីផ្សេង​ ក្រៅពីបទសោកសៅ ស្នេហាអស់សង្ឃឹម អស់រាប់ឆ្នាំមកហើយ។

ខ្ញុំមិនអាចហាមឃាត់ការខឹង និងមិនពេញចិត្តចំពោះចម្រៀងខ្ញុំបច្ចុប្បន្ននេះទេ។ ខ្ញុំគ្រាន់តែចង់ប្រាប់ថា ខ្ញុំមិនមែនល្ងង់ ធ្វើអីមិនដឹងខ្យល់នោះទេ ខ្ញុំមានផ្លូវរបស់ខ្ញុំ ហើយនោះជាសិល្បៈធ្វើបទបង្ហាញរបស់ខ្ញុំ។ កុំបាច់ផ្ញើសារ comment ជេរខ្ញុំអី។ បច្ចុប្បន្ននេះ ខ្ញុំមិនដែលខ្វល់ពីរឿង likes shares និងviewsទេ ខ្ញុំខ្វល់តែពី តើខ្ញុំជានរណា? និងតើខ្ញុំចង់សរសេរពីអ្វី?

អរគុណសម្រាប់ការគាំទ្រ និងមើលឃើញពីតម្លៃរបស់ចម្រៀងនីមួយៗរបស់ខ្ញុំ។ It’s Fire baby.

មានវិដេអូ៖