ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដែលស្ថិតនៅក្នុងផ្ទះសំណាក់មួយកន្លែង តាមបណ្តោយផ្លូវ ៦៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្តីតាមទាន់ប្រពន្ធ លួចលេងល្បែងស្នេហា ជាមួយប្រុសសាហាយ។ បុរសជាប្តីបានប្រាប់ថា ប្រពន្ធរបស់គាត់មានឈ្មោះថា សម្ផស្ស បានរៀបការជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយសព្វថ្ងៃនេះ គាត់មានកូនស្រីម្នាក់ ដែលមាននាងអាយុ៤ឆ្នាំ។ ប្តីរបស់នាងបានបន្តទៀតថា អស់រយៈជាមួយយូរមកហើយ គាត់បានឃើញប្រពន្ធរបស់គាត់លួចឆាតសាសងគ្នា នៅតាមបណ្តាញសង្គមហ្វេសប៊ុក និងតេឡេក្រាម ព្រោះតែមិនមានភស្តុតាង ទើបរូបលោកមិនអាចធ្វើអ្វីបានសោះ។

ដោយឡែកមុនថ្ងៃកើតហេតុ ប្រពន្ធរបស់គាត់បានប្រើល្បិចរៀបចំផែនការ ដោយកុហកថា នាងនាំម្តាយទៅព្យាបាលជំងឺ ហើយថែមទាំងយកកូនមកជាមួយទៀត ហើយបុរសជាប្តីក៏មិនថាអ្វីដែរ ដោយគាត់គ្រាន់តែតាមដានតាមក្រោយប៉ុណ្ណោះ។ ប៉ុន្តែតាមការពិត ប្រពន្ធរបស់គាត់ឆ្លៀតមកជួបប្រុសស្នេហ៍ លេងល្បែងស្នេហាជាមួយគ្នាយ៉ាងផ្អែមល្អែម ។ ខណៈបុរសជាប្តីក៏គាត់មិនធ្វើអ្វីទាំងអស់គាត់គ្រាន់តែចង់បានភស្តុតាង ជាក់ស្តែង ដើម្បីលះលែងគ្នាឲ្យដាច់ស្រេចតែប៉ុណ្ណោះ។ លោកបានបន្តទៀតថា តាំងពីប្រពន្ធលួចមានប្រុសថ្មីមក គាត់ធ្វើអីប្រពន្ធចេះតែស្តីបន្ទោសរហូត មិនតែប៉ុណ្ណោះគាត់ធ្លាប់តាមទាន់ប្រពន្ធទៅរកគ្រូដាក់អំពើមកលើរូបគាត់ស្ទើរតែឆ្កួតទៅហើយ ប៉ុន្តែគាត់នៅតែទ្រាំនឹកឃើញថា ប្រពន្ធរស់នៅជាមួយគ្នារហូតបានកូនស្រីម្នាក់ទៅហើយ ។

បើយើងមកស្តាប់តាមសម្តីរបស់ស្រ្តីដែលត្រូវស្វាមីចោទប្រកាន់វិញ នាងបាននិយាយថា រូបនាង និងបុរសម្នាក់នោះ គ្រាន់តែជាអ្នករាប់អានគ្នាធម្មតាទេ ហើយក៏មិនបានផ្តេសផ្តាសអ្វីឡើយ។

យ៉ាងណាមិញ ក្រោយពីបានឃើញហេតុការណ៍នោះហើយ បុរសជាប្តីក៏បានប្រាប់បន្ថែមទៀតថា ប្រពន្ធគាត់និងប្រុសសាហាយ ជាគូរស្នេហ៍និងគ្នា តាំងពីនាងមិនទាន់បានរៀបការមកម្ល៉េះ ហើយម្នាក់ប្រុសនោះ ក៏ធ្លាប់ស្គាល់គ្នាជាមួយលោកដែរ (សូមមិនបញ្ចេញឈ្មោះ) ចាំលោករកមេធាវីដាក់ពាក្យបណ្តឹងទៅតុលាការលែងលះតាមផ្លូវច្បាប់ ដោយខ្លួនសុំយកកូនស្រីមកគ្រប់គ្រងប៉ុណ្ណោះ។