ក្រោយបាត់ពីសិល្បៈមកធ្វើជំនួញវិញ វ៉ាង ស្រីណូ នៅតែរក្សារសម្រស់ស្រស់ស្អាតដដែលហើយ បានធ្វើរឿងមួយជូនដល់អ្នកគុណ ក្នុងថ្ងៃភ្ជុំធំនេះ...
សីហា
-

ប្រិយមិត្តខ្លះប្រហែលជានៅចាំ តារាសម្តែង សិចស៊ី វ៉ាង ស្រីណូ បានដកខ្លួនចេញពីអាជីពសិល្បៈទាំងស្រុង ដោយងាកទៅរកមុខរបរធ្វើជំនួញវិញម្តង ទោះបីជាបាត់មុខមួយរយៈធំនេះ តារាសម្តែងរូបនេះ នៅតែទទួលបានការគាំទ្រ និងដក់ជាប់ អារម្មណ៍អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក និងមហាជនច្រើនទន្ទឹងរង់ចាំមើល វ៉ាង ស្រីណូ អាចឈានចូលសិល្បៈវិញដែរឫទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ក្នុងអំឡុង​ឆ្នាំ ២០០០ វ៉ាង ស្រីណូ បាន​គ្រង​ដំណែង​ជាតា​រា​ស្រី​សិច​ស៊ី​ប្រចាំ​ប្រទេស ហើយ​កេរ្តិ៍ឈ្មោះ​របស់​កញ្ញា បាន​ល្បីល្បាញ​រហូតដល់​ក្រៅប្រទេស​ថែមទៀត​ផង មកទល់ពេលនេះ បើទោះបីមានវ័យកាន់តែជ្រេទៅហើយតែ សម្រស់របស់ វ៉ាង ស្រីណូ នៅតែទាក់ទាញគួរឱ្យក្នាញ់ មិនចាញ់សម្រស់ក្មេងៗជំនាន់នេះឡើង។

ក្នុងនោះដែរ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងថ្ងៃកាន់បិណ្ឌធំ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបងប្អូនគ្រប់ទិសទី បានទៅជួបជុំបងប្អូននៅតាមស្រុក ភូមិ របស់ខ្លួន ដើម្បីធ្វើបុណ្យរួមគ្នា ចំនែក វ៉ាង ស្រីណូ ក៏បានលិចមុខក្នុងថ្ងៃភ្ជុំធំនេះ​ ហើយបានបង្ហោះសារថា“ ញែកអោយដាច់រវាងបុណ្យនិងបាប អ្នកដែលធ្លាប់សាងបាបពីមុនមក មិនអាចយកបុណ្យថ្មីមកសងគ្នាបានទេ កម្មចាស់ដែលអ្នកធ្លាប់សាងដល់ពេលវានិងទូទាត់វិញ ឯបុណ្យថ្មីដែលខំសាងទុកសំរាប់ទៅជាតិមុខទៀត”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្នោះ គេសង្គេតឃើញថា  វ៉ាង ស្រីណូ ក៏បានធ្វើម្ហូប និងលុយមួយចំនួនយកទៅជូនអ្នកមានគុណ ដែលលុយនេះសរុបប្រហែលជាមួយមុឺនដុល្លាឯណោះ ហើយបន្ទាប់ពីធ្វើនេះហើយ នាងក៏បន្ថែមខ្លឹមសារថា“ រីករាយបុណ្យភ្ជុំបិណ្ឌពុកម៉ែប្រៀបបាននិងរឹះកែវនៃជីវិតរបស់កូន! បើកូនណាមិនថែទាំរឹះកែវបានល្អទេនោះក៏ពិបាកនិងរីកចំរើនលូតលាស់ទៅមុខដែរ! ធ្វើបុណ្យទាន់ខែភ្លឺ”៕