កតញូណាស់ ! ស្រីអូន មកថ្វាយបង្គំឪពុកមា និងជូនថវិការ ១ម៉ឺនដុល្លារ ជាការតបស្នង និងទម្លាយរឿងមួយ ដែលបងប្អូនមិនធ្លាប់បានដឹងពីមុនមក ដោយរឿងនោះគឺ...មានវិដេអូ
ស៊ីហៀង
-

ជឿជាក់ថា បងប្អូនជាច្រើន ប្រាកដជាបានស្គាល់ អ្នកជំនួញវ័យក្មេង និងជាបុគ្គលម្នាក់ ដែលបានជួយដល់សង្គម តាមរយៈការជួយដល់ លោកពូ លោកតា ចាស់ជរា ធាក់ស៊ីក្លូ និងក្មេងស្រីជាច្រើននាក់ទៀត ដែលរងគ្រោះ នៅអង្គការអាហ្វីស៊ីប របស់លោកស្រី ម៉ម សុម៉ាលី ព្រមទាំងបានធ្វើរឿងជាច្រើនទៀត ឲ្យមហាជន គោរពស្រលាញ់ និងគាំទ្រអ្នកនាងកន្លងមក រហូតដល់ពេលនេះ។

ជាក់ស្តែងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះ បងស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ បានបង្ហោះវិដេអូមួយ ធ្វើឲ្យអ្នកគាំទ្រ និងហ្វេនៗ របស់អ្នកនាង ស្ទើរតែស្រក់ទឹកភ្នែកតាម។ នៅក្នុងវិដេអូនោះ អ្នកនាងបានរៀបរាប់ ពីជីវិតដ៏សែនជូរចត់របស់អ្នកនាង ដែលធ្លាប់ឆ្លងកាត់នាពេលកន្លងមក ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺទឹកចិត្ត នឹករលឹកអ្នកមានគុណ ដែលធ្លាប់បានផ្តល់បាយ ម្ហូប កន្លែងរស់នៅ ការងារ និងភាពកក់ក្តៅនៅក្នុងចិត្ត ដែលធ្វើឲ្យអ្នកនាង មានកំលាំងពុះពារដល់សព្វថ្ងៃនេះ។

ដោយឡែក អ្នកនាង បានទៅដល់ផ្ទះលោកពូ និងអ្នកមីង ព្រមទាំង ក្រាបថ្វាយបង្គំឪពុកមា ដែលលោកធ្លាប់ផ្តល់កំលាំងចិត្ត ក្តីសង្ឃឹម និងស្នាមញញឹមជាប់ជានិច្ចមកដល់ក្មួយ។ នៅថ្ងៃនេះ ដើម្បីជាការតបស្នង សងគុណចំពោះគុណបំណាច់នេះ អ្នកនាង ក៏បានបង្ហោះសារថា "មកថ្វាយបង្គំឪពុកមានិងជូនថវិការ 10000$ជាការតបស្នង សំដីគាត់២ឃ្លាខ្ញុំយកមកអនុវត្តិរហូតមានថ្ងៃនេះ ការតស៊ូរបស់គាត់ជាគំរូដល់ខ្ញុំ រហូតដល់ខ្ញុំធ្វេីការមិនចេះហត់មិនចេះនឿយ។ ខ្ញុំបានតស៊ូប្រឹងរេីបំរាស់អោយជីវិតខ្ញុំចាកចេញពីការលំបាកជាច្រេីន ជួយស្រោចស្រង់យោងបងប្អូនទាំងប្រុសទាំងស្រីបង្កេីត សាច់ថ្លៃ ជីដូនមួយ ជីទួត ជីលួត អ្នកដទៃ និងលេីកស្ទួយមុខមាត់គ្រួសារ តេីបងប្អូនមានអ្នកណាជាគំរូហេីយឬនៅ?

មានវិដេអូ៖