កាន់តែកៀកថ្ងៃសម្រាលកូន ម៉ាក់ៗ សួស វីហ្សា បង្ហាញអារម្មណ៍រំភើបពេលជិតបានឃើញមុខកូនស្រី អមជាមួយយ៉ាងមានអត្ថន័យថា...
ស៊ីហៀង
-

តារាចម្រៀងស្រីសំលេងផ្អែម ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា បានចាប់ដៃសាងគ្រួសារជាមួយនិងតារាសម្តែងប្រុស ដ៏មានប្រជាប្រិយភាព លោក ថម មី រស់នៅយ៉ាងមានក្តីសុខ និងមានសុភមង្គល ។ បន្ទាប់ពីចាប់ដៃគ្នាសាងគ្រួសារ អ្នកនាងជិតបានជួបមុខសមាជិកថ្មីផងដែរ ដែលពេលនេះ គឺនៅសល់តែ២០ថ្ងៃទៀតប៉ុណ្ណោះ។ ដំណឹងដ៏ល្អនេះ បានធ្វើឲ្យហ្វេនៗ ក៏ដូចជាមិត្តភក្តិនៅក្នុងហ្វេសប៊ុករបស់លោក និងអ្នកនាង បានចូលរួមជូនពរគ្រប់ៗគ្នា។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង សួស វីហ្សា បានបង្ហោះសារយ៉ាងរំភើប ពេលជិតបានឃើញមុខ Jenny ហើយ ហើយនេះ ក៏ជាអ្វីដែលអ្នកម្តាយគ្រប់ និងប៉ាៗ ទន្ទឹងរង់ចាំជាយូរមកហើយដែរ។ អ្នកនាង បានបង្ហោះសារថា "ពេលវេលាដែលរង់ចាំជួបមុខកូនស្រីជាទីស្រលាញ់របស់ខ្ញុំកាន់តែកៀកនឹងមកដល់ហេីយ នៅសល់តែ20ថ្ងៃទៀតទេម្តាយបានជួបមុខកូនហេីយកែវភ្នែករបស់ម៉ាក់ក៏សូមអរគុណដល់បងប្អូនអុំពូមីងទាំងអស់គ្នាសំរាប់ពាក្យជូនពរល្អៗមកកាន់ក្រុមគ្រួសាររបស់ខ្ញុំ"។

ដោយឡែកនៅក្នុងសាររបស់អ្នកនាង សួស វីហ្សា ដែលបានបង្ហោះនោះ មានបងប្អូនជាច្រើន បង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយ ពេលជិតបានឃើញមុខ កូនស្រីរបស់ Idol របស់ខ្លួនហើយ៕