ខ្លាំងមែនពូ ! ខឹងខ្លួនឯងច្រៀងមិនសូវពិរោះ ទាញចាននិងកែវបោកផ្អើល បណ្តាលឲ្យភ្ញៀវរត់ចែកជើងគ្នា
-

ធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងជោគជាំ ផ្ទុះកំហឹងបោកចាននិងកែវ បែកខូចខាតពេញក្នុងហាង ជំនោរលីលី ផ្អេីលដល់ ភ្ញៀវរត់ចេញពីក្នុងហាងអស់រលីង ទាំងមិនទាន់បានគិតលុយផង ដោយសារ តែ ខឹងរឿងច្រៀងមិនសូវពិរោះ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១១យប់ថ្ងៃ ទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ត្រង់ ចំណុច ហាង ផឹកស៊ី យីហោ “ជំនោរលីលី ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន។

បើយោងតាមសម្តី បុរសដែលជាអ្នករត់តុនៅក្នុងហាង កេីតហេតុខាងលេីបានរៀបរាប់ប្រាប់ឲ្យដឹងថាកាលពីវេលាម៉ោងប្រមាណ៨យប់មុនពេលកេីតហេតុបុរសដែលជាជនបង្ក និងគ្នីគ្នាប្រុសស្រី២នាក់ទៀតបានចូលមក អង្គុយផឹកស៉ីនៅខាងក្នុង ហាង ក្នុងនោះក៏មានភ្ញៀវផ្សេងទៀតដែលចូលមកអង្គុយផឹកស៉ីប្រមាណ២ទៅ៣តុទៀត និងបាននាំគ្នា ច្រៀងលេងកំសាន្តជាធម្មតាហេីយជនបង្កក៏បានច្រៀង លេងកំសាន្តជាបន្តបន្ទាប់ចំនួន៤បទនិងផឹកស៉ីជល់កែវគ្នាយ៉ាងសប្បាយរីករាយរហូតស្រវឹងជោកជាំលុះមកដល់វេលាកេីតហេតុជនបង្កក៏បានសំណូមពរចម្រៀងមួយបទទៀត ដែលមានចំណងជេីងថាទំនួញ ផ្លូវ លំ រួចអ្នករត់តុក៏រៀបចំបទចម្រៀងតាមការសំណូមពររបស់ជនបង្កហេីយជនបង្ក ក៏បានយកមេក្រូមកច្រៀងដូចបទមុនៗ។

បន្ទាប់មកខណៈពេលដែលជនបង្កច្រៀងបាន ប្រមាណ តែពាក់កណ្ដាលបទចម្រៀងជនបង្កបីហាក់ដូចជាខឹងនិងអ្វីនោះទេស្រាប់តែឈប់ច្រៀងរួចស្រែកថាមិនពិរោះសោះរួចបោះមេក្រូឲ្យទៅអ្នករត់តុហេីយក៏បានទាញចាននិងកែវ បោកទៅនិងឥដ្ឋបណ្ដាលឲ្យបែកបាក់ខូចខាតអស់មួយចំនួន និងបណ្ដាលខ្ទាតអំបែងត្រូវស្ត្រីម្នាក់ដែលជាភ្ញៀវដែលអង្គុយនៅតុផ្សេង បណ្តាលឲ្យរងរបួសពកថ្ងាសផងដែររួចជនបង្កនោះក៏ចាប់ផ្តេីមស្រែកឡូឡាខឹងយ៉ាង ខ្លាំងថាច្រៀងមិនពិរោះសោះអញ្ចឹងនិងចោទថា ម្ចាស់ ហាងបិទសំឡេង អ៉ីកុយ មិនចង់ឲ្យគាត់ច្រៀង បង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់ភ្ញៀវ ផ្សេងៗទៀតដែលចូលមកផឹកស៉ី ក្នុងហាង ភ័យខ្លាចក៏បាននាំគ្នាចេញពីហាង អស់ទាំង មិនទាន់បានគិតលុយផងនោះទេរួមទាំងគ្នីគ្នាដែលមកជាមួយនិងជនបង្ក ក៏នាំគ្នាគេចចេញទៅបាត់អស់ទៀតនៅតែសល់ជនបង្កដែលកេីតទុក្ខមិនសុខចិត្តតែប៉ុណ្ណោះផ្អេីលពេញហាងទេីបម្ចាស់ ហាងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារដេីមថ្កូវឲ្យចុះមកធ្វើការអន្តរាគមន៍តែម្ដង ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានក៏បាន ចុះមកធ្វើការអន្តរាគមន៍និងបាននាំជនបង្កទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេីមថ្កូវដេីម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាមួយនិង ម្ចាស់ហាង៕