ខួបកំណើតកូនប្រុស អ្នកនាង លី ម៉ារីណា ឆ្នាំនេះអធិកអធមណាស់ មានតារាប្រុសស្រីយ៉ាងច្រើនកុះករ អញ្ជើញចូលរួម ពិសេសជាងគេនោះគឺ មានវត្តមានដ៏ខ្ពស់ខ្ពស់ របស់លោកជំទាវ ហ៊ុន ស៊ីណាត តែម្តង
ស៊ីហៀង
-

ភ្នំពេញ៖ តារាសម្តែងស្រីជើងចាស់អ្នកនាង លី ម៉ារីណា ដែលជាតារាសម្តែងជើងចាស់ម្នាក់ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន ទូទាំងប្រទេស ដោយសារតែទេពកោសល្យនៃការសម្តែងរបស់អ្នកនាងពិតជាល្អខ្លាំងមែនទែន។ អ្វីដែលមហាជនកាន់តែ ចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ គឺ រូបសម្រស់របស់អ្នកនាង ផ្ទាល់តែម្តង គឺស្រស់ស្អាតណាស់ ពីមួយឆ្នាំទៅមួយឆ្នាំ នៅតែក្មេងដដែល ឥតប្រែប្រួលអ្វីទាំងអស់។

ដោយឡែកកាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ អ្នកនាង​ លី ម៉ារីណា បានរៀបចំខួបកំណើតឲ្យកូនប្រុសរបស់ខ្លួន យ៉ាងអធិកអធម ដោយមានការអញ្ជើញចូលរួម ដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត ផងដែរ។ 

ក្នុងនោះដែរ​ ក៏មានតារាសម្តែង រួមអាជីពក៏បានអញ្ជើញចូលរួម យ៉ាងច្រើនកុះករ ដើម្បីអបអរសាទរ ខួបកំណើត៦ឆ្នាំរបស់កូនប្រុសអ្នកនាង លី ម៉ារីណា ។ ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួម ម្នាក់ៗសុទ្ធតែមានទឹកមុខស្រស់ញញឹម សប្បាយរីករាយ រួសរាយរាក់ទាក់ ដើម្បីធ្វើឲ្យកម្មវិធីកាន់តែសប្បាយរីករាយ។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន​ បានសម្តែងការត្រេកអរ និងជូនពរឲ្យក្មួយប្រុស មានសុខភាពល្អ ឆ្លាត ឈ្លាសវៃ រៀនពូកែ ផងដែរ៕