ក្តៅ! ក្រសួងសុខាភិបាល រកឃើញករណីសង្ស័យ ឆ្លងជំងឺកូវីដ១៩ លើបុរសជនជាតិហុងគ្រីអាយុ​ ៧០ម្នាក់ ដែលរត់គេចខ្លួនកាលពីយប់មិញ បើបងប្អូនបានឃើញសូមទំនាក់ទំនងទៅអាជ្ញាធរជាបន្ទាន់
ស៊ីហៀង
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានដោយបញ្ជាក់ពីករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ថ្មី លើបុរសជនជាតិហុងគ្រីម្នាក់ នៅខេត្តសៀមរាប ដែលកំពុងរត់គេចខ្លួនបាត់ពីកន្លែងស្នាក់នៅ។

បើយោងតាម ការចុះផ្សាយរបស់ផេកផ្លូវការ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា "ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២០​ មិនមានករណីជាសះស្បេីយ​ និងមានករណីសង្ស័យវិជ្ជមានកូវីដ-១៩​ ចំនួន​ ០១នាក់​ ដែលបានរាយការណ៌ដោយមន្ទីរសុខាភិបាលខេត្តសៀមរាប​ (បច្ចុប្បន្ន​ កំពុងរងចាំការបញ្ជាក់បន្ថែមពីមន្ទីរពិសោធន៌វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ រាជធានីភ្នំពេញ)​ បានរត់គេចចេញពីកន្លែងស្នាក់នៅក្នុងភូមិគ្រួស​ ឃុំស្វាយដង្គុំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ មកទល់ពេលនេះ​ អាជ្ញាធររកមិនទាន់ឃេីញទេ។ 

 សូមបងប្អូនប្រជាពលរដ្ឋ​ មេត្តាផ្តល់ព័ត៌មានមកអាជ្ញាធរមានសមត្ថកិច្ច​ មន្ទីរសុខាភិបាលខេត្ត​ ឫទាក់ទងលេខ​ ១១៥​ ឫតាមលេខទូរស័ព្ទដែលមានផ្តល់ជូននៅក្នុងសេចក្តីជូនព័ត៌មានខាងក្រោមនេះ​។ ប្រសិនបេីលោកអ្នកបានឃេីញបុរសជនជាតិហុងគ្រីអាយុ​ ៧០ឆ្នាំ​ នេះ​ ដែលអធិការដ្ឋាននគរបាលក្រុងសៀមរាប​ បានប្រកាសផ្សាយរកតាំងពីយប់ម៉ោងប្រហែលជា​ ២១និង១៥នាទីនៃថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២០​ នេះរួចហេីយ​។ សូមអរគុណ"។