ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ នៅលើផេកផ្លូវការរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការប្រកាស ជាសាធារណៈ ស្តីពីការជ្រើសរើស រើសកម្មករប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថា ក្នុងដំណាក់កាលអន្តរកាលនេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវការជ្រើសរើសកម្មករជាច្រើននាក់ ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។
លក្ខណៈជ្រើសរើស៖
១. ភេទប្រុស អាយុចាប់ពី១៨ឆ្នាំឡើងទៅ
២. មានការសម្បទានមាំមួន
៣. អាចបំពេញការងារគ្រប់ស្ថានភាព នៃការប្រមូលនិងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ
៤. ឧស្សាហ៍ព្យាយាម និងស្មោះត្រង់
ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានចំណាប់អារម្មណ៍ រួសរាន់មកដាក់ពាក្យ នៅរដ្ឋបាលរាជធានីភ្នំពេញ ឬ ទំនាក់ទំនងតាមរយៈទូរស័ព្ទ លេខ ០១៧ ៧២២ ២២៨ និង ០១២ ៩៩២ ៥៩៩ ចាប់ពីពេលនេះតទៅ៕