(ភ្នំពេញ )៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៥.១០.២០២០ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានទទួលស្គាល់ថា៖ ពិជាមានករណីសត្វក្រពើ រួចចេញពីអាងចិញ្ចឹមប្រាកដមែន។
![](/wp-content/uploads/2020/10/15/media/large/105660/214.jpg?1602753539)
លោកបន្តថា៖ រួចចំនួន១ក្បាល ដែលមានទម្ងន់ប្រមាណជាង៣០គីឡូក្រាម វាបានរួចនៅចន្លោះម៉ោងជាង៨ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ចំពោះមូលហេតុនៃការរួចចេញសត្វក្រពើនេះដែរ លោកចៅសង្កាត់បញ្ជាក់ថា៖ {ទឹកជនលិចដល់អាង ប៉ុន្តែអាងគេនោះមានរនាំងដែកការពារដែរ}។
![](/wp-content/uploads/2020/10/15/media/large/105661/215.jpg?1602753547)
ស្របពេលទឹកជំនន់កំពុងវាយលុកលិចលុង ផ្លូវ ផ្ទះសម្បែង ទ្រព្យសម្បត្តិ ស្ទើរគ្រប់រាជធានី.ខេត្ត ជាពិសេសគឺខេត្តកំពង់ស្ពឺ.កណ្ដាល.«ខណ្ឌដង្កោ»រាជធានីភ្នំពេញតែម្ដង។ដែលមានព្រំប្រទល់ជាប់គ្នា ហើយចរន្តទឹកហូរប្រសព្វជាប់គ្នាទៀត {ក្រពើធំបានរួចចេញពីទ្រុង}។ «ចុះបើក្រពើនោះហែលចល័តទីតាំង ចូលបឹងចូលទន្លេ.ព្រែក.?អាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋឬក្មេងៗមិនខានឡើយ..?»៕ ប្រភព៖ «ដើមរាំង-dermrang»
![](/wp-content/uploads/2020/10/15/media/large/105663/216.jpg?1602753571)
![](/wp-content/uploads/2020/10/15/media/large/105662/217.jpg?1602753571)