ហ្វេសប៊ុក ៖ ជឿថាបងប្អូនប្រិយមិត្តច្បាស់ជាបានភ្ញាក់ផ្អើលម្តងរួចមកហើយនៅកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីមានប្រជាពលរដ្ឋនៅសង្កាត់ព្រែកកំពឹស បានប្រាប់ថាមានសត្វក្រពើមួយក្បាលដែលមានទម្ងន់ជាង៣០ គីឡូក្រាមត្រូវបានរួចចេញពីក្នុងអាងចិញ្ចឹមក្នុងអំឡុងពេលទឹកជំនន់កាន់តែកើនឡើងក្រោយបាក់ទំនប់ស្ទឹងព្រែកត្នោត ។
យ៉ាងណាមិញក្រោយរួចមិនបានប៉ុន្មានថ្ងៃផងសត្វក្រពើដែលបានរួចចេញពីក្នុងទ្រុងនៅចំណុច សង្កាត់ព្រែកកំពឹស ខាងលើនេះត្រូវបានកម្លាំងប៉ុស្តិ៍ព្រែកកំពឹស និងប្រជាការពារជាមួយប្រជាពលរដ្ឋបានសហការគ្នាចាប់បានសត្វក្រពើដែលរួចនេះបានវិញ ហើយទម្ងន់របស់សត្វក្រពើមួយក្បាលនេះមានប្រមាណដល់ទៅ៤០ គីឡូឯណោះ ។
ជាក់ស្តែងនៅមុននេះបន្តិចបានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Smey Yoxic បានធ្វើការបង្ហោះវិដេអូដោយភ្ជាប់មកជាមួយនិងសារមួយឃ្លាបែបនេះថា ៖ « ប្រុងប្រយ័ត្នមិនមែនរួច1ទេ....តាហានិភ័យចាប់បានឡាំឌួយ 40kgមួយក្បាលទៀត ព្រឹកថ្ងៃទី18.10.20 ទីតាំង:ព្រែកកំពឹស» ៕
សូមទស្សនាវិដេអូខាងក្រោម៖