ជួយផងព្រះអើយ ! បុរសវ័យជាង៥០ឆ្នាំម្នាក់ទៀតហើយ បានបាត់ខ្លួនដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ (មានវិដេអូ)
ព័ត៌មានបឋម៖ បុរសវ័យជាង៥០ឆ្នាំម្នាក់ រស់នៅគល់ស្ពានលេខ១ ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបាត់ខ្លួនដោយសារទឹកជំនន់។

បេីតាមសមត្ថកិច្ចបានអោយដឹងថាលោក ណាត លន អាយុជាង៥០ឆ្នាំ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពរួចហេីយ តែវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ លោកបាននាំកូនប្រុស២នាក់ ទៅមេីលផ្ទះនិងចង់យកឥវ៉ាន់ខ្លះៗនៅក្នុងផ្ទះ តែដោយសារផ្ទះគាត់នៅគល់ស្ពានរួមនឹងទឹកកំពុងហក់ឡេីងផងនោះ ក៏ធ្វេីអោយបាក់ដីជាប់ផ្ទះធ្លាក់ឪពុកនិងកូនម្នាក់ទៅតាមទឹក។

ភ្លាមៗនោះកូនប្រុសរបស់គាត់បានតោងជាប់នឹងដេីមឈេី ត្រូវបានគេសង្រ្គោះទាន់ពេលវេលា ដោយបុរសជាងឪពុករកពុំទាន់ឃេីញនោះឡេីយ៕ សូមទស្សនាវិដេអូខាងក្រោម៖

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។