ដោយសារតែមានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃទើបមានខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាយើងពេលនេះបានកំពុងតែរងការលិចលង់យ៉ាងខ្លាំង ហើយធ្វើឲ្យប្រជាពលរដ្ឋជាច្រើនកំពុងតែជួបការលំបាកប្រឈមនិងកង្វះខាតស្បៀងអាហារ និងមិនមានទីជម្រករស់នៅត្រឹមត្រូវ នេះជាក្តីបារម្ភដ៏ធំបំផុតរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលកំពុងជួបគ្រោះទឹកជំនន់នេះ ។
![](/wp-content/uploads/2020/10/20/media/large/106560/431.jpg?1603166942)
![](/wp-content/uploads/2020/10/20/media/large/106559/432.jpg?1603166942)
យ៉ាងណាមិញក្រោយឃើញប្រពលរដ្ឋជាច្រើនបានកំពុងតែរងគ្រោះដោយសារទឹកជំនន់ឃើញថា លោក VJ Ping ដែលបងប្អូនតែងតែស្គាល់ថាជាអ្នកលក់អនឡាញម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមនោះ ដោយលោកបានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកយកទៅទិញអំណោយដើម្បីចែកជូនបងប្អូនដែលកំពុងរងគ្រោះដោយសារទឹកជំនន់ចំនួន ១៥០០ គ្រួសារ ដែលមានទីតាំងស្ថិតនៅ ខេត្ត កំពត ជេីងភ្នំពេជ្រនឹល ភូមិក្បាលដំរី. ភូមិកង្អាញ ភូមិតេជោ ភូមិពេជ្រនឹល ។
![](/wp-content/uploads/2020/10/20/media/large/106562/420.jpg?1603166962)
![](/wp-content/uploads/2020/10/20/media/large/106563/421.jpg?1603166962)
![](/wp-content/uploads/2020/10/20/media/large/106564/422.jpg?1603166963)
![](/wp-content/uploads/2020/10/20/media/large/106561/423.jpg?1603166962)
![](/wp-content/uploads/2020/10/20/media/large/106565/424.jpg?1603166963)
បន្ទាប់ពីឃើញសកម្មភាពសប្បុរសដែលលោក VJ Ping បានធ្វើរួច ឃើញថាមានហ្វេនៗ របស់លោករួមទាំងមហាជនជាច្រើនបានសម្តែងអារម្មណ៍សប្បាយរីករាយនិងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តដែលលោកបានចែករំលែកជួយទៅដល់ប្រជាពលរដ្ឋដែលកំពុងតែលំបាក ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺបងប្អូនប្រជាពលរដ្ឋទាំង៥ភូមិបានសម្តែងអារម្មណ៍សប្បាយនិងរំភើបចិត្តជាពន់ពេក ហើយពួគាត់គ្រប់គ្នាទទួលអំណោយពោពេញទៅដោយស្នាមញរញឹម និងភាពកក់ក្តៅដែលលោក VJ Ping បានផ្តល់ឲ្យពួកគាត់ក្នុងគ្រាដែលលំបាកមួយនេះ ៕
![](/wp-content/uploads/2020/10/20/media/large/106569/425.jpg?1603166973)
![](/wp-content/uploads/2020/10/20/media/large/106566/426.jpg?1603166973)
![](/wp-content/uploads/2020/10/20/media/large/106568/427.jpg?1603166973)
![](/wp-content/uploads/2020/10/20/media/large/106567/428.jpg?1603166973)