សារតាមកញ្ចប់បាយពីពលរដ្ឋ ដែលធ្វើឱ្យបងៗកងទ័ពរំភើបចិត្ត ដោយអត្ថន័យនៅក្នុងសារនោះ បានសរសេរថា...
ស៊ីហៀង
-

អំឡុងពេលដែលប្រជាពលរដ្ឋ ជាច្រើនបានរងគ្រោះជំនន់ទឹកភ្លៀង ហើយក៏មានបងប្អូនបានទៅដល់ទីទួលសុវត្ថិភាព ហើយខ្លះទៀតកំពុងតែជម្លៀសខ្លួន ដោយមានបងៗកងកម្លាំងយើង ជួយអន្តរាគមន៍ ក្នុងការជួយដល់បងប្អូនឲ្យមាន សុវត្ថិភាព ។ ជាក់ស្តែង នៅក្នុងពេលដែលបងៗកងកម្លាំង ចុះជួយដល់បងប្អូនកំពុងតែរងគ្រោះ ដោយជំនន់ទឹកភ្លៀង ណាក្តី​ នៅពេលដែលបានអានលិខិតមួយសន្លឹក រួចក៏រំភើបជាខ្លាំង ពេលបានអានលិខិតនេះ។ បើយោងតាមគណនីហ្វេសប៊ុក យោធភូមិភាគទី៥ បានបង្ហាញឲ្យដឹងថា "សារតាមកញ្ចប់បាយពីពលរដ្ឋ ដែលធ្វើឱ្យបងៗកងទ័ពរំភើបចិត្ត។

ពលរដ្ឋក្នុងភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក បានវេចខ្ចប់បាយស្លឹកចេក ឱ្យកងកម្លាំងហូប ក្រោយពីចុះប្រតិបត្តិការការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងមកកាន់ទីទួលសុវត្ថិភាព ។ ពេលដែលកម្លាំងបើកកញ្ចប់បាយដើម្បីហូបស្រាប់តែឃើញលិខិតថ្លែងអំណរគុណមួយដែលមានខ្លឹមសារថា÷ ខ្ញុំបាទ ញាណ សំខឿន ព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗទាហានដែលបានជួយសង្គ្រោះប្រជាពលរដ្ឋនៅឃុំគោកកឋិនទូទាំងភូមិ ខ្ញុំបាទពុំមានម្ហូបអ្វីទេមានតែពងទាចៀនប៉ុណ្ណឹងសូមអរគុណបងៗទាហានទាំងអស់គ្នា។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានសរសេរក្នុងហ្វេសប៊ុកផ្លូវការថាថ្ងៃទី១៩.១០.២០ វរសេនាតូចលេខ៥១៤ កងពលតូចលេខ៥១ ទទួលបានលិខិតមួយសន្លឹកដាក់ក្នុងកញ្ចប់បាយ។ ជាការផ្តល់កំលាំងចិត្តយ៉ាងធំធេងដល់កម្លាំងយើង អរគុណ ។ សូមបញ្ជាក់ប្រជាពលរដ្ឋក្នុងឃុំគោកកឋិន ឱ្យតែមានកងកម្លាំងចុះជួយធ្វើអ្វីមួយក្នុងមូលដ្ឋាន តែងតែ ដាំបាយវេចខ្ចប់ ក្នុង១គ្រួសារ១កញ្ជប់ ជូនកងកម្លាំងហូប។