គួរឲ្យសង្វេគណាស់ ផ្ទះរបស់តារាកំប្លែង នាយ ចេក ពេលនេះត្រូវបានលេចលង់យ៉ាងខ្លាំងដោយសារទឹកជំនន់ (មានវិដេអូ)
ស៊ីហៀង
-

តារាកំប្លែងជើងចាស់ នាយ ចេក ពេលនេះបានកំពុងតែជួបទុកលំបាកទៀតហើយក្រោយពេលផ្ទះសម្បែងត្រូវបានលេចលង់ដោយសារទឹកជំនន់ ខណៈតារាកំប្លែងរូបនេះកំពុងតែមានការលំបាកស្រាប់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរកព្រឹកខ្វះល្ងាច និងមានភាពខ្វះខាតខ្លាំង ។

ជាក់ស្តែងនេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបង្ហោះរៀបរាប់ឲ្យដឹងបែបនេះថា ៖ ខ្ញុំបាទ និងក្រុមការងារ យកអំណោយមកជូនតារាកំប្លែង តាចេក ដែលរងគ្រោះដោយទឹកជំនន់ នៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល !

ផ្លូវលំបាកខូចឡាន ជាប់ត្រាក់ទ័រមិនសំខាន់ សំខាន់កម្លាំងចិត្តមុះមុត ទោះនេះជាអំណោយដែលចេញពីទឹកចិត្តផ្ទាល់ ទោះបីអំណោយវាមានតិចតួចតែជាទឹកចិត្តនឹករលឹកគ្នាមិនបោះបង់ចោលគ្នា ក្នុងនាមជាសិល្បករដូចគ្នា ជួយគ្នាក្នុងគ្រាមានអាសន្នទុក្ខលំបាក ស្តែងចេញពីការគោរពស្រលាញ់ដែលយើងគឺជាខ្មែរដូចគ្នាខ្មែរស្រលាញ់ខ្មែរ ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា