ក្តីសុខខ្លាំង របស់ ឌុច លីដា ដែលមានកូនប្រុសសង្ហារម្នាក់ គួរឲ្យក្នាញ់ និងចេះប្រលែងលេងជាមួយ ម៉ាក់ៗទៀត (មានវិដេអូ)
ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់ជាមិនខានបើនិយាយពីតារាសម្តែងស្រី សាច់សខ្ចី ចូលចិត្តបញ្ចេញដើមទ្រូង ឌុច លីដា ហើយឃើញថាមួយរយៈក្រោយមកនេះតារាសម្តែង ឌុច លីដា មិនសូវចេញមុខចេញមាត់ពេញលេញនៅក្នុងសង្គមសិល្បៈប៉ុន្មានទេព្រោះតែនាងជាប់វល់មើលថែកូនប្រុសរបស់នាង ។
តែទោះជាយ៉ាងណាក៏ដោយបើទោះបីជាទើបតែសម្រាលកូនប្រុសរួច មិនបានប៉ុន្មានផងឃើញថាតារាស្រីរូបនេះនៅតែបន្តទទួលបានការងារសិល្បៈច្រើនគួរសមផងដែរ រាល់ថ្ងៃនាងធ្វើការផងនិងមើលថែកូនប្រុសផង ហើយមើលទៅជីវិតរបស់នាងពិតជាមានក្តីសុខខ្លាំងណាស់ ។
ជាក់ស្តែងអ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍នោះថ្មីៗនេះឌុច លីដា បានបង្ហោះនូវវីដេអូរីករាយមួយកំឡុងពេលប្រឡែងលេងជាមួយកូនប្រុសបណ្ដូលចិត្តសើចសប្បាយក្អាកក្អាយពោរពេញដោយក្ដីសុខ ហើយអ្វីកាន់តែពិសេសនោះគឺកូនប្រុសរបស់នាង គួរឲ្យក្នាញ់ខ្លាំងណាស់ កាន់តែធំមុខមាត់កាន់តែសង្ហារ និងគួរឲ្យស្រឡាញ់ជាទីបំផុត ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។