ប្រិយមិត្តច្បាស់ជាចាំមិនទាន់ភ្លេចទេថានៅកាលពីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ មានកម្មការនិងកំពូលចុងភៅម្នាក់នៅក្នុងកម្មវិធី Master Chef Khmer គឺលោក ស៊ូ សោភណ្ឌរិទ្ធី បានទទួលមរណភាព ដោយសារតែជំងឺលើសឈាមនិងលើសជាតិស្ករខ្លាំង ។


យ៉ាងណាមិញចំពោះការទទួលមរណភាពរបស់កំពូលចុងភៅ សោភណ្ឌរិទ្ធី បានធ្វើឲ្យមហជនទូទាំងប្រទេសបានមានការសោកស្តាយយ៉ាងខ្លាំង ព្រោះតែបាត់បង់ធនធានមនុស្សដ៏ពូកែនិងមានសមត្ថភាពខាងផ្នែកចំអិនអាហារម្នាក់នៅក្នុងប្រទេសកម្ពុជា ។




ជាក់ស្តែងនៅមុនេះបន្តិចនេះបើយោងទៅតាមការបង្ហោះរបស់ កញ្ញា ជេសុីកា ដែលជាដៃគូគណៈកម្មការនៅក្នុងកម្មវិធី Master Chef Khmer ជាមួយលោក សោភណ្ឌរិទ្ធី បានរៀបរាប់ឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ៖ « សូមអរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ដល់កូនចៅ ពេលកូនចៅជួបគ្រាលំបាក មិនថាពេលណា វិនាទីណា លោកទាំងពីរតែងតែជួយគ្រប់ពេល សូមអរគុណ ប៉ា ដែលបានអញ្ជេីញចូលរួម តំណាងជំនួស លោកទាំងពីរ »។ សូមបញ្ជាក់ផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលជាបច្ច័យបុណ្យ ស ព លោក សោភណ្ឌរិទ្ធី ជាទឹកប្រាក់ចំនួន ៥ ពាន់ដុល្លារ ។



សូមជម្រាបផងដែរថា ស ព របស់លោក ស៊ូ សោភណ្ឌរិទ្ធី ពេលនេះត្រូវបានក្រុមគ្រួសាររបស់លោកបានតម្កល់ធ្វេីបុណ្យនៅគេហដ្ឋាន ដែលស្ថិតនៅក្នុងបុរីសែនសុខក្រាំងធ្នង់ សង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ សូមទស្សនាវិដេអូនៅខាងក្រោម៖




