បន្ទាប់ពីម្តាយប្រកាសស្វែងរកកូន ១ម៉ោងមុននេះ បានទទួលដំណឹងថា ក្មួយប្រុសដែលបានបាត់ខ្លួននោះ បាន...
ស៊ីហៀង
-

កាលពីម៉ោង១២​ ថ្ងៃត្រង់នេះ មានករណីបាត់កូនប្រុសម្នាក់ ដែលប្រកាសស្វែងរកដោយ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Navita Yary ដោយបានបង្ហោះសាររៀបរាប់ថា " ខ្ញុំបាត់កូនអាយុ 3ឆ្នាំ ម៉ោងប្រហែល10 កន្លះ ពាក់អាវពណ៍ខៀវ អត់ស្លៀកខោទេ ពាក់មួកពណ៍ប្រេផះ មានបងប្អូនណាឃើញ សូមជួយផ្តល់ដំណឹងមកខ្ញុំនាងខ្ញុំជូនសាគុណ លេខទូរសព្ទនាងខ្ញុំ 071 52 4 52 52/ 012 92 63 60 បាត់នៅផ្ទះ ម្តុំវត្តលើ"។

បន្ទាប់ពីបានប្រកាសស្វែងរករួចមក ក៏មានបងប្អូនជាច្រើន បានធ្វើការចែករំលែកតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ។ ស្រាប់តដល់វេលាម៉ោង ប្រមាណជា២ជាងនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Van Vutha បានបង្ហោះសារថា "កូនយុតបានលាពុកម៉ែលោកយាយលោកតាអ៊ុំពូម៉ីងលារហូតហេីយ​ សូមកូនយុតទៅឲ្យសុខចុះ​ លឿនពេកហេីយ​តែមួយប៉ព្រិចភ្នែកសោះ"។ 

ជាក់ស្តែង នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mali Sokny បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារនៃស ពថា "សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារប្អូនប្រុសចាន់ សាមុត ដែលជាមន្រ្តីរាជការនៅមន្ទីរកិច្ចការនារី ដែលបានបាត់បង់កូនប្រុសជាទីស្រលាញ់ដោយសារល ង់ ទឹ ក នៅព្រឹកថ្ងៃទី ២២/១០/២០២០ "។