មានន័យណាស់ ! លោកឧកញ៉ាទៀ វិចិត្រ បានបង្ហោះសារមួយឃ្លា ធ្វើឲ្យហ្វេនៗពេញបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង...
ស៊ីហៀង
-

លោកឧកញ៉ា​ ទៀ វិចិត្រ ដែលបងប្អូន មហាជនជាច្រើន បានស្គាល់ រូបលោក តាមរយៈ សង្គមមនុស្សធម៏ ជាច្រើនកន្លងមក ពិសេស គឺលោក បានជួយដល់ លោកយាយ លោកតា បងប្អូនតាមបណ្តាខេត្ត និងតាមផ្លូវ ជាដើម។ ដោយឡែក ខណៈពេលដែលទឹកកំពុងតែជនន់លិច ផ្ទះសំបែង ផលដំណាំ បងប្អូនប្រជាពលរដ្ឋ គឺលោក តែងតែយកចិត្តទុក្ខនៅក្នុងការជួយជានិច្ច។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក របស់លោកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារ លើបណ្តាញសង្គម អមជាមួយរូបភាពមួយសន្លឹក ដោយមានស្បៀង នៅក្នុងសារនោះបានរៀបរាប់ថា "ធ្វើអំពើល្អឲ្យគេចងចាំ កុំដើរសាងកម្មឲ្យគេឈឺចាប់...ទៀ វិចិត្រ"។ លោកបានបន្ថែមទៀតថា "គាត់សប្បាយចិត្តខ្លាំងណាស់ ហើយលើកដៃសំពះអរគុណដល់សម្តេចតេជោ រួចពោលពាក្យថា ( មិនភ្លេចគុណសម្តេចទេ ដែលបានផ្តល់នូវគ្រឿងឧបភោគ បរិភោគ ដល់គាត់ក្នុងខណៈពេលដែលគាត់កំពុងតែខ្វះខាតយ៉ាងខ្លាំង )"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានអរគុណ នូវទឹកចិត្ត របស់លោក ចំពោះទឹកចិត្តដ៏ល្អ ដែលបានជួយដល់បងប្អូនខ្មែរយើង ឲ្យមានស្បៀងអាហារ បរិភោគគ្រប់គ្រាន់ ៕