ធ្វើល្អបានល្អ ! អ្នកស្រី​ ទ្រី ដាណា និងស្វាមី រំភើបចិត្តយ៉ាងខ្លាំងក្រោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ពោលពាក្យបែបនេះដាក់...(មានវិដេអូ)
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ពិតណាស់អ្នកស្រី ទ្រី ដាណា ជាមួយនិងស្វាមីឃើញថាមួយរយៈដែលមានទឹកជំនន់នេះពួកគាត់ទាំងពីរពិតជាសកម្មខ្លាំងណាស់នៅក្នុងការចុះចែកអំណោយ ទាំងយប់ទាំងថ្ងៃទៅដល់បងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់នៅតាមបណ្តាខេត្តនិងរាជធានី ។ 

ជាក់ស្តែងនៅកាលពីព្រឹកមិញនេះផងដែរ អ្វីដែលកាន់តែពិសេសនោះគឺអ្នកស្រីរួមជាមួយនិងស្វាមីបានចុះចែកអំណោយដោយផ្ទាល់ជាមួយនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅខ័ណ្ឌពោធិសែនជ័យ ដែលរងគ្រោះដោយសារទឹកជំនន់ ។

ជាមួយគ្នានេះដែរក្រោយបានឃើញសកម្មភាពនិងទឹកចិត្តសប្បុរសដ៏ល្អប្រពៃរបស់អ្នកស្រី ទ្រី ដាណា និងស្វាមី ភ្លាមនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានថ្លែងពាក្យកោតសរសើរចំៗទៅកាន់អ្នកស្រី ទ្រី ដាណា និងស្វាមី នៅចំពោះមុខមហាជនផងដែរ ភ្លាមនោះអ្នកស្រី ទ្រី ដាណា និងស្វាមីមានក្តីរំភើបជាខ្លាំង និងរកពាក្យថ្លែងពុំបាន ហើយបានត្រឹមលើកដៃសំពះទាំងអារម្មណ៍សប្បាយរីករាយនៅក្នុងចិត្តយ៉ាងខ្លាំង ៕ សូមបងប្អូនទស្សនាវិដេអូនៅខាងក្រោមរូបភាព៖