មហាជនផ្ទុះសំណើច ក្រោយឃើញ ឌី សូនីតា និងគូស្នេហ៍តែងខ្លួនបែបនេះ មុនពេលនាងសម្រាលអូន Smile
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ពិតណាស់តារាសម្តែងស្រី ឌី សូនីតា ថ្មីៗនេះទើបតែសម្រាលបានកូនស្រីគួរឲ្យស្រឡាញ់ម្នាក់ក្រោយពេលនាងបានពរពោះអស់រយៈពេលជាច្រើនខែកន្លងមក ក្រោយសម្រាលកូនដំបូងរួចភ្លាមឃើញថា ឌី សូនីតា និងគូស្នេហ៍ពិតជាមានក្ក្តីរំភើបរីករាយយ៉ាងខ្លាំង ព្រោះអីពេលនេះអ្នកទាំងពីរបានឃើញមុខកូនរបស់ខ្លួន​ហើយ។ 

ជាក់ស្តែងនៅមុននេះបន្តិច ឌី សូនីតា បានធ្វើឲ្យមហាជនជាច្រើនទប់សំណើចមិនជាប់ព្រោះតែនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងពេលនាងជាមួយនិងគូស្នេហ៍បានតុបតែងខ្លួនបែបកំប្លែងៗមុនពេលសម្រាលកូន ។

យ៉ាងណាមិញគ្រាន់តែឃើញរូបភាពទាំងអស់នេះភ្លាម មហាជនបានសរសើរនាងនិងគូស្នេហ៍ថា អាយដលទាំងពីរគួរឲ្យស្រឡាញ់ខ្លាំងណាស់ អ្នកខ្លះទៀតថា ស្រឡាញ់បងទាំងពីរខ្លាំងណាស់ និងមានអ្នកខ្លះទៀតថា បងទាំងពីរពូកែកំប្លែងខ្លាំងណាស់ និងនៅមានច្រើនទៀតដែលលើកមករៀបរាប់មិនអស់ ៕