អ្នកឧកញ៉ា ហុង ពីវ ត្រូវបានមហាជនទទួលស្គាល់ថា ជាសេដ្ឋីលើវិស័យអចលនទ្រព្យនៅកម្ពុជា ដែលកំពុងតែរកស៊ី ខាងលំនៅឋាន ក្នុងតម្លៃមធ្យមនៅកម្ពុជា ។ មានបងប្អូនជាច្រើន គ្រាន់តែបានឮពាក្យថាគម្រោងបុរីពិភពថ្មី គេច្បាស់ជានឹកឃើញដល់មុនគេ នោះគឺឈ្មោះ អ្នកឧកញ៉ា ហុង ពីវ មិនខាន ដែលជាម្ចាស់បុរី និងជាអ្នកជំនាញផ្នែកអចលនទ្រព្យ និងហិរញ្ញវត្ថុដ៏ល្បីឈ្មោះបោះសំលេង នៅកម្ពុជា។

បើងាកទៅមើល រូបសម្រស់កូនស្រី របស់លោក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ អូន រូប៊ី (RUBY) គឺឈ្មោះរបស់កូនស្រី អ្នកឧកញ៉ា ហុង ពីវ ដែលមហាជនជាច្រើន បានស្គាល់ ប្អូនស្រីតាមរយៈ ប៉ាឡូធំ របស់បុរីពិភពថ្មី គ្រប់គ្នាជិះទៅណាក៏បានឃើញ ។ ប្អូនស្រី រូបនេះ ពិតជាសម្រស់ស្អាតខ្លាំងមែនទែន ។ ប្អូនស្រី ពេលនេះ កាន់តែស្រស់ស្អាត និងគួរឲ្យក្នាញ់ ។

ជាក់ស្តែងនៅក្នុងគណនីរបស់តារាស្រី ស្រស់ស្អាត ស៊ិន យូប៊ីន បានបង្ហោះរូបភាព ជាមួយប្អូនអូនរូប៊ី ជាច្រើនស្លឹក ដែលមើលទៅអូន រូប៊ី ស្រស់ស្អាតខ្លាំងមែនទែន ហើយក៏គួរឲ្យក្នាញ់ ណាស់ជាមួយនឹងកាយវិការដ៏ក្រមិចក្រមើមរបស់អូន រូប៊ី។












