ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ តារាចម្រៀងស្រី ដែលចូលចិត្តច្រៀងឡើងវិញ (Cover) បទជាមរតកដើម និងអតីតបេក្ខនារីប្រឡងកម្មវិធី Cambodia Idol រដូវកាលទី ៣ ចូលបានត្រឹមវគ្គ Live Show សប្តាហ៍ទី ៥ កញ្ញា សោភា ទេពី សំឡេពិរោះ បានអាចឆក់យកដួងចិត្តអ្នកគាំទ្រតាមរយៈបទមនោសញ្ចេតនា កន្ទ្រឹម និងញាក់ជាដើមព្រោះនាងបត់បែនបានគ្រប់ទម្រង់ទាំងអស់ជាមួយទឹកដមពីរោះរណ្តំ។
![](/wp-content/uploads/2020/10/27/media/large/108098/kn-0392432423_(1).jpg?1603800731)
![](/wp-content/uploads/2020/10/27/media/large/108099/kn-0392432423_(2).jpg?1603800731)
![](/wp-content/uploads/2020/10/27/media/large/108100/kn-0392432423_(3).jpg?1603800731)
កញ្ញា សោភា ទេពី អតីតជាបេក្ខភាពប្រឡងកម្មវិធី Cambodian Idol រដូវកាលទី ៣ និងបច្ចុប្បន្នគឺជាតារាចម្រៀង របស់ផលិតកម្មខ្លួនឯង ដែលដាក់រហ័សនាមថា “Sorphea Tepy Official” កំពុងតែស្រូបភាពល្បីឈ្មោះបោះសំឡេងជាមួយនឹងបទ “អ្នកណាកែចិត្តបង” ដោយមានអ្នកចូលទស្សនាចំនួន 46 M នោះបង្ហើបថា៖ “មិនទាន់អាចដឹងបានទេថា ត្រូវការប្រើពេលប៉ុន្មានឆ្នាំទៀតនោះ ទើបអាចសម្រេចបំណងនេះព្រោះថា នាងខ្ញំគ្មានអ្នកណាគេជួយឧបត្ថម្ភឡើយ គឺពឹងតែកម្លាំងខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្ដែនាងខ្ញុំគិតថា មានបំណងព្រមទាំងមានការតាំងចិត្ត នឹងធ្វើឲ្យសម្រេចបំណងនេះ នៅថ្ងៃណាមួយជាមិនខាននោះឡើយ”។
![](/wp-content/uploads/2020/10/27/media/large/108103/kn-0392432423_(4).jpg?1603800736)
![](/wp-content/uploads/2020/10/27/media/large/108102/kn-0392432423_(5).jpg?1603800736)
![](/wp-content/uploads/2020/10/27/media/large/108101/kn-0392432423_(6).jpg?1603800736)
ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តារាចម្រៀងវ័យ ១៧ ឆ្នាំ បានធ្វើឲ្យមិត្តភក្ភិ និងមហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងជ ដោយបានបង្ហោះសារថា រថយន្តទំនើបម៉ាក Lexus RX 350 ដែលទើបនឹងទិញព្រមទាំងភ្ជាប់ជាមួយដ៏សែនមានន័យថា “ស្រលាញ់ខ្លាំងណាស់កូនម៉ាក់ Lexus RX 350 ជាញើសឈាមរបស់ម៉ា់ក់ ម៉ាក់ហត់ណាស់ទំរាំបានកូនមកនៅជាមួយ”។ គ្រាន់តែ សោភា ទេពី បង្ហោះរថយន្តមិនទាន់បានប៉ុន្មានម៉ាងផងមានអ្នកគាំទ្រចូល Like share និង Comment សរសើរមិនដាច់ពីមាត់ថា “សូមសរសើរអាយដលមិននឹកស្មានទេ នៅក្មេងសោះអាចមានសមត្ថភាពទិញរថយន្តដោយខ្លួនឯងបាន ពិតអស្ចារ្យមែន”។
![](/wp-content/uploads/2020/10/27/media/large/108104/kn-0392432423_(7).jpg?1603800743)
![](/wp-content/uploads/2020/10/27/media/large/108107/kn-0392432423_(8).jpg?1603800743)
![](/wp-content/uploads/2020/10/27/media/large/108105/kn-0392432423_(9).jpg?1603800743)
![](/wp-content/uploads/2020/10/27/media/large/108106/kn-0392432423_(10).jpg?1603800743)
![](/wp-content/uploads/2020/10/27/media/large/108108/kn-0392432423_(11).jpg?1603800743)
រថយន្តទំនើបម៉ាក Lexus RX 350 ដែល សោភា ទេពី បានទិញគឺមានតម្លៃ១០៦,០០០ដុល្លារអាមេរិក ស៊េរីឆ្នាំ២០១៧ ដែលជាញើសឈាមសុទ្ធសាធរបស់នាងខំសន្សំតាំងពីអាយុ៩ឆ្នាំដែលបានចូលប្រឡូកនៅលើវិថីសិល្បៈដោយបានប្រើសមត្ថភាពពិតៗរថយន្តដែលទិញនោះគឺប្រគល់លុយឲ្យគេភ្លាមមិនមានជំពាក់គេនោះទេ។ ម្ចាស់បទ “ថ្មើរហ្នឹងអត់ហូបប៊ីយែទេ?” រូបនេះ គឺជាក្មេងស្រីម្នាក់ដែលខំរៀនផងធ្វើការផង ពុំសូវមានពេលសម្រាកនោះទេ ហើយតែងតស៊ូជំនះនូវរាល់ឩបសគ្គទាំងឡាយមិនដែលទុកពេលវេលាឲ្យទំនេរចោលឡើយ៕
![](/wp-content/uploads/2020/10/27/media/large/108110/kn-0392432423_(13).jpg?1603800753)
![](/wp-content/uploads/2020/10/27/media/large/108109/kn-0392432423_(14).jpg?1603800753)
![](/wp-content/uploads/2020/10/27/media/large/108111/kn-0392432423_(15).jpg?1603800753)
![](/wp-content/uploads/2020/10/27/media/large/108115/kn-0392432423_(16).jpg?1603800754)
![](/wp-content/uploads/2020/10/27/media/large/108112/kn-0392432423_(17).jpg?1603800753)
![](/wp-content/uploads/2020/10/27/media/large/108113/kn-0392432423_(18).jpg?1603800754)
![](/wp-content/uploads/2020/10/27/media/large/108116/kn-0392432423_(19).jpg?1603800754)
![](/wp-content/uploads/2020/10/27/media/large/108117/kn-0392432423_(20).jpg?1603800754)
![](/wp-content/uploads/2020/10/27/media/large/108114/kn-0392432423_(21).jpg?1603800754)