គ្រាន់តែឃើញភ្លាម ! ខេមរៈ សិរីមន្ត និយាយមួយមាត់យ៉ាងខ្លីបែបនេះ ដាក់ក្មេងស្រី ដែលច្រៀងបទ ពឺតៗ របស់លោកថា..(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាបទចម្រៀងមានចំណងជើងថា ពឺតៗ របស់លោក ខេមរៈ សិរីមន្ត ពេលនេះកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទាំងនៅក្នុងស្រុកនិងនៅក្រៅស្រុក ហើយកាន់តែពិសេសនោះគឺបទចម្រៀង ពឺតៗ មួយបទនេះត្រូវបានគេកំពុងតែនិយមចាក់ស្តាប់គ្រប់ទីកន្លែងទៅដល់ទីណាក៏ឭបទចម្រៀង ពឺតៗ នេះដែរ ។​

យ៉ាងណាមិញថ្មីៗនេះមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញវិដេអូរបស់ក្មេងស្រីម្នាក់ បានច្រៀងបទ ពឺតៗ របស់លោក ខេមរៈ សិរីមន្ត បានយ៉ាងល្អហើយអមមកជាមួយនិងកាយវិការដ៏រស់រវើកទៀតនោះធ្វើឲ្យមហាជនក្នាញ់ក្មេងស្រីម្នាក់នេះយ៉ាងខ្លាំង ។

ដោយឡែកបើយើងក្រលេកមកមើលអារម្មណ៍របស់ម្ចាស់បទវិញ គឺលោក ខេមរៈ សិរីមន្ត ក្រោយបានទស្សនាវិដេអូរបស់ក្មេងស្រីម្នាក់នេះរួច លោកបានពោលពាក្យបែបនេះទៅកាន់នាងតូចថា « ឆ្លាត ហើយក្លាហានទៀតគួរអោយស្រលាញ់ណាស់ក្មួយស្រី» ហើយការបង្ហោះបែបនេះបានធ្វើឲ្យហ្វេនៗសប្បាយរីករាយយ៉ាងខ្លាំង ។

សូមជម្រាបផងដែរថាបទចម្រៀង ពឺតៗ របស់លោក ខេមរៈ សិរីមន្ត ពេលនេះនៅលើបណ្តាញសង្គមយូធូបមានអ្នកចូលទស្សនាបានជាង៥លាន និងជិត៦លាននាក់ហើយ ៕ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖