ភ្នំពេញ ៖ ពិតណាស់ប្រិយមិត្តច្បាស់ជាបានស្គាល់ជាមិនខានបើនិយាយពីកីឡាករបាល់ទាត់អាជីពម្នាក់នៅក្នុងប្រទេសកម្ពុជាដែលពិនប្រសព្វក្នុងការគ្រប់គ្រងបាល់និងលេងបានយ៉ាងល្អនោះគឺកីឡាករ កែវ សុខផេង បច្ចុប្បន្នកីឡាករបាល់ទាត់រូបនេះ កំពុងតែប្រកបជាជីពរបស់ខ្លួនជាមួយក្លឹបបាល់ទាត់ក្នុងស្រុកមួយនោះគឺ ក្លឹបបាល់ទាត់ វិសាខា ដែលជាក្លឹបធំនិងមានភាពល្បីល្បាញមួយនៅក្នុងប្រទសកម្ពុជា។

ដោយឡែកបើយើងក្រលេកមកមើលជីវិតឯកជនរបស់កីឡាករបាល់ទាត់រូបនេះវិញឃើញថាថ្មីនេះលោកនិងគូស្នេហ៍គ្រោងនិងចូលរោងជ័យឆាប់ៗនេះហើយបន្ទាប់ពីបានដឹកដៃអនាគត់កូនក្រមុំដ៏ស្រស់ស្អាតរបស់លោកទៅថត Pre-Wedding ស្ងាត់ៗមើលហើយទៅគូស្នេហ៍មួយគូនេះពិតជាសមគ្នាខ្លាំងណាស់ ។

ជាក់ស្តែងនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា bongseng wedding បានធ្វើការបង្ហោះបែបនេះថា « សុខផេង & សុគន្ធមនោរថម៉ោះណាគេ fan កែវ សុខផេង ខ្លះជិតដល់ថ្ងៃពិសេសគាត់ហេីយ ជូនពរគាត់ម្នាក់មួយមកជូនពរអោយអ្នកទាំងពីរមានសុភមង្គល និង ស្រលាញ់គ្នាដល់ចាស់ អរគុណចំពោះការស្រលាញ់ និងតែងតែគាំទ្រ » ។

ក្រោយឃើញបែបនេះរួចឃើញថាមានហ្វេនៗរបស់លោកជាច្រើនបានសម្តែងក្តីរំភើបរីករាយនិងចូលរួមត្រេកអរដែលអាយដលរបស់ខ្លួនជិតចូលរោងការជាមួយនិងមនុស្សជាទីស្រឡាញ់ហើយជាពិសេសហ្វេនៗសរសើរកូនក្រមំុរបស់ កែវ សុខផេង ថានាងមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់មិនចាញ់តារាប៉ុន្មានទេ ៕











