ភ្នំពេញ៖ រយៈពេលជាច្រើនខែកន្លងមក ទេពកោសល្យ ក៏ដូចជាសមត្ថភាពពិសេសមួយចំនួន ដែលបង្ហាញដោយបេក្ខជនជាប្អូនតូចៗ បាននឹងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងកម្មវិធី “តូច ខ្លឹម ខ្លាំង” នៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន។ ដោយឆ្លងកាត់ការវាយតម្លៃ និងដាក់ពិន្ទុដ៏ត្រឹមត្រូវរបស់គណៈកម្មការ រួមទាំងបណ្តាអ្នកបោះឆ្នោតគាំទ្រពីទស្សនិកជនទៀតនោះ ពីកម្មវិធីបានស្វែងរកអ្នកជាប់ជ័យលាភីប្រចាំខែជាបន្តបន្ទាប់ ជាមួយនឹងការផ្តល់ជូនត្រឡប់មកវិញនូវកាដូដ៏ពេញចិត្តដល់ប្អូនៗ។
លោក អ៊ុក វិចិត្រ ជាឪពុករបស់កុមារា សាន់វ៉េ ដែលជាកុមារា ធ្លាប់បញ្ចេញសមត្ថភាពតាមទូរទស្សន៍ នូវការចងចាំដ៏អស្ចារ្យ ឈ្មោះប្រធានាធិបតីអារិកទាំង៤៥រូប និងប្រវត្តិរឿងរ៉ាវរបស់ប្រធានាធិបតីអាមេរិកនោះ, នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានសរសេរលិខិតស្នើសុំអន្តាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយឲ្យកុមារា សាន់វ៉េ អាចបានត្រឡប់ទៅរស់នៅ ក្នុងផ្ទះរបស់ខ្លួនវិញ។
កុមារាអច្ឆរិយៈ វិចិត្រ គន្ធបញ្ញាសិទ្ធ “ហៅសាន់វ៉េ” បានធ្វើអោយអ្នកគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងកន្លងរួចមកហើយ ក្នុងកម្មវិធី “តូច ខ្លឹម ខ្លាំង” នារដូវកាលទី១ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ ក្នុងការចងចាំប្រវត្តិរូប និងរឿងរ៉ាវ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទាំង៤៥រូប លើសពីនេះទៅទៀត កុមារាអច្ឆរិយៈរូបនេះ ក៏បានបង្ហាញនូវសមត្តភាពអស្ចារ្យមួយទៀត គឺស្គាល់អំពីសត្វដាយណូស័រជាង ១០០ប្រភេទ ដោយគ្រាន់តែស្តាប់សំឡេងតែប៉ុណ្ណោះ។
ចំពោះក្នុងកម្មវិធី “តូច ខ្លឹម ខ្លាំង” នារដូវកាលទី២ ក៏បានវត្តមានកុមារាអច្ឆរិយៈ វិចិត្រ គន្ធបញ្ញាសិទ្ធ “ហៅសាន់វ៉េ” បានក៏បានបង្ហាញនូវសមត្តភាពអស្ចារ្យមួយបន្ថែមទៀត ដោយកុមារា សាន់វ៉េ បានរៀបរាប់នូវរាល់សម័យកាលរបស់ប្រទេសកម្ពុជាយើង ចាប់តាំងពីសម័យកាលនគរភ្នំ រហូតមកដល់បច្ចុប្បន្នកាលនេះ។
លើសពីនេះទៅទៀត សាន់វ៉េ បានក៏រៀបរាប់ជីវប្រវត្តិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង បានយ៉ាងច្បាស់លាប់ផងដែរ ជាមួយឈ្មោះកូនៗរបស់សម្តេចថែមទៀតផង។ មិនតែប៉ុណ្នោះនៅមានកន្លែងដែលស្ទើរតែមិនជឿថា សាន់វ៉េ អាចធ្វើបាននោះគឺ អាចចងចាំនូវ តារាងខួបនៃធាតុគីមីទាំង ១១៨ធាតុ ព្រមទាំងរៀបរាប់ឈ្មោះយ៉ាងច្បាស់ផងដែរនេះគឺជាទេពកោសល្យ និងសមត្ថភាពមួយ ដែលប្អូនអាចធ្វើបានយ៉ាងអស្ចារ្យ និងពោរពេញដោយភាពជឿជាក់ ។
គួរបញ្ជាក់ផងដែរថា សាន់វ៉េ ទើបតែមានអាយុ៧ឆ្នាំ បានធ្វើឱ្យគណកម្មការគ្រប់រូបនៅក្នុងកម្មវិធី ព្រមទាំងទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះភាពវ័យឆ្លាត និងការចងចាំរបស់គេ។ ក្រៅពីមានសមត្ថភាពចងចាំបានល្អហើយ សាន់វ៉េ ក៏អាចនិយាយភាសាអង់គ្លេសបានយ៉ាងរត់មាត់ និងស្ទាត់ជំនាញតាំងពីនៅក្មេងខ្ចីតែម្ដង៕
ជាក់ស្តែង ទប់ចិត្តមិនបាន ឯកឧត្តម គួច ចំរើន បង្ហោះវីដេអូរបស់កុមារអច្ឆរិយកម្ពុជា សាន់វ៉េ និងចោទជាសំនួរទៅកាន់សហរដ្ឋអាមេរិក តើប្រទេសលោក មានក្មេងអាយុ ៧ឆ្នាំ ប៉ុន្មាននាក់ អាចចងចាំប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ទាំង ៤៦រូប បានដូចក្មេងរបស់ខ្មែរម្នាក់នេះ?៕
សូមទស្សនាវីដេអូខាងក្រោម៖