ទ្រាំលែងបានហើយ សួស វីហ្សា បង្ហោះសារទៅអ្នកពូកែទើស នាង យ៉ាងចាស់ដៃថា
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង សួស វីហ្សា បង្កើតបានកូនស្រីម្នាក់ ដ៏គួរឲ្យក្នាញ់ គួរឲ្យចង់ថ្នាក់ថ្នម រស់នៅយ៉ាងមានក្តី ដោយមានស្វាមី ដ៏ល្អនៅក្បែរ នៅចាំមើលថែ ផ្តល់ភាពកក់ក្តៅ ផ្តល់កំលាំងចិត្ត និងស្នាមញញឹម គ្រប់ពេលវេលា ។ បន្ទាប់ពី សម្រាលកូនរួច អ្នកនាង​ សួស វីហ្សា បានបង្ហោះរូបភាពជាច្រើនជាលក្ខណៈ គ្រួសារ ពោរពេញទៅដោយ ស្នាមញញឹម យ៉ាងស្រស់ស្រាយ។

ក្រោយពីបញ្ចប់កម្មវិធី បង្កក់កូនស្រីរួចមក ស្រាប់តែកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ តារាស្រីរូបនេះ ក៏បានបង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុក ទៅឲ្យអ្នកដែលពូកែទើសមួយចំនួនតូច បានភ្លឺភ្នែក។ អ្នកនាង​ សួស វីហ្សា បានរៀបរាប់ថា "តែគេមានប្តីមានកូន គេផុសរូបប្តីរូបកូនគេហេីយ វាមិនដែលអាណាគេទៅផុសរូបដេីមឈេីទេហា៎..!., អាគេមានកូនគេផុសរូបកូនក៏ទេីស, អាគេមានប្តីគេផុសជាមួយប្តីក៏ទេីស,​ អាគេកេីតកូនវះក៏ទេីស, គេកំណត់ថ្ងៃកេីតកូនកំណត់ម៉ោងកេីតកូនយកលេខហុងស៊ុយគេក៏ទេីស, អាគេកំណត់លេខហុងស៊ុយយកលេខ9គ្រួសារគេសោះក៏ទេីស, អាគេមានឡានល្អជិះក៏ទេីស, អាគេមានផ្ទះល្អនៅក៏ទេីស, អាគេធ្វេីបុណ្យក៏ទេីស សុំអត់យល់។

អ្នកនាង​ បានបន្ថែមទៀតថា​ "ពួកបងៗឯងស្បថអោយធរណីស្រូបទៅ ថាបងៗឯងមិនចង់បានជីវិតដូចគេ??  សូមទោស សារនេះខ្ញុំផុសផ្ញេីរជូនតែក្រុមបងៗបេះដូងដេីមឈេីរទេ ព្រោះពួកបងៗបេះដូងដេីមឈេីនឹងពេលគាត់មានអ្វីៗគ្រប់យ៉ាងប្រហែលជាគាត់មិនដែលផុសទេគាត់ផុសតែរូបដេីមឈេីទេមេីលទៅ អរគុណសូមជំរាបលារ"។