អ្នកមានកូនបានយល់អារម្មណ៍មួយនេះ ! ឌី សូនីតា សម្រាលកូនមិនទាន់បានមួយខែស្រួលបួលផង ស្រកអស់១៨គីឡូបាត់ ដោយសារតែ...
ស៊ីហៀង
-

ភ្នំពេញ៖ តារាសម្តែងនិងចម្រៀងដដ៏មានប្រជាប្រិយភាព ឌី សូនីតា ទើបតែសម្រាលបានកូនម្នាក់​ដ៏ស្រស់ស្អាត គួរឲ្យស្រលាញ់ ។បន្ទាប់ពីសម្រាលកូនរួច ឌី សូនីតា ហាក់ស្រកសាច់ខ្លាំង ធ្វើឲ្យមហាជន ពិតជាមានការព្រួយបារម្ភខ្លះដែរ ព្រោះមើលទៅ នាង​រៀងស្គមជាមុនបន្តិច។

ជាមួយគ្នានោះផងដែរថា ឌី សូនីតា បានប្រាប់ថា "Good morning with my adorable Smile មើលមុខអ្នកម៉ែដាច់យប់ផងលោកស្រីកូនអើយ និយាយពីថា គាត់នៅអាមេរិចខ្ញុំនៅស្រុកខ្មែរចាស យប់គាត់ថ្ងៃខ្ញុំ យប់ខ្ញុំថ្ងៃគាត់. ឥលូវដល់ពេលព្រឹកខ្ញុំ គាត់ចូលក្រឡាបន្ទំវិញម្តង ឆាកជីវិត ស្រកអស់១៨គីឡូភ្លាមៗហកមកជាមួយអ្នកម្តាយ។

សុំប្តូរបាលីហើយបងប្អូន បាលីមុន ប្រពន្ធអញ អញត្រូវតែទ្រាំយ៉ាងណានៅតែប្រពន្ធអញ។ បាលីឥលូវ កូនអញ អញត្រូវតែទ្រាំ យ៉ាងណានៅតែជាកូនអញ"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើនបានបង្ហាញពីក្តីព្រួយបារម្ភ ពេលបានឃើញ សូនីតា ស្រកសាច់ខ្លាំងបែបនេះ ។ អ្នកមានកូនបានយល់អារម្មណ៍មួយនេះ ខ្ញុំធ្លាប់ជួបហើយពេលមានកូនបានដឹង ខ្ញុំសម្រាលកូនបានមួយខែកូនខ្ញុំចាប់ផ្ដើមធ្វើទុកម៉ោង 8 យប់ដល់ម៉ោង 4 ភ្លឺពីរខែគត់គាត់ឥតគេងយប់សោះខ្ញុំស្រកអស់ 15 គីឡូពេលគាត់ឈប់ធ្វើទុកខ្ញុំញ៉ាំបានគេងបានខ្ញុំឡើង20 គីឡូ"។ កូនង៉ាចឹងហើយបង គាត់គេងពេលថ្ងៃលេងពេលយប់ បន្តិចទៀតគាត់គេងទាំងយប់គេងទាំងថ្ងៃ ពេលធំបន្តិចទៀត ធម្មាដូចមនុស្សធំយើងហើយបងស្រី៕