កូនអ្នកណាគេ ហេតុអ្វីសង្ហារខ្លាំងម្លេះ ពេលស្លៀកពាក់បែបនេះទៅ មហាជនពេញផ្ទៃប្រទេសកំពុងចាប់អារម្មណ៍ត្រង់...
ស៊ីហៀង
-

ភ្នំពេញ ៖ ពិតណាស់ថ្មីៗនេះមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការចាប់អារម្មណ៍និងលោន់មាត់សរសើរគ្រប់គ្នាទៅលើក្មេងតូចម្នាក់ដែលមានរូបរាងម៉ាប់ៗគួរឲ្យក្នាញ់បានស្លៀកសំលៀកបំពាក់ ជាសម្ថកិច្ចមើលទៅពិតជាសង្ហារខ្លាំងមិនចាញ់បងៗសម្ថកិច្ចយើងប៉ុន្មានទេ ។ 

យ៉ាងណាមិញចំពោះរូបភាពទាំងអស់បានដកស្រង់ចេញពីគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Poli ce Unique មិនត្រឹមតែបង្ហោះតែរូបភាពទេ ម្ចាស់គណនីហ្វេសប៊ុកផេកនេះក៏បានភ្ជាប់មកជាមួយនិងសារមួយឃ្លាដែលមានន័យបែបនេះផងដែរថា ៖ «ឃ្យូតណាស់កូនប្រុសមាសម្តាយស្រលាញ់ទេបងប្អូន?ជូនពរ អោយ កូនមានសុខភាពល្អ និងសំណាងល្អពេញមួយជីវិតណា ប្រិយមិត្តសូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នាខាងក្រោមនេះ»។

ជាក់ស្តែងបន្ទាប់ពីបានឃើញរូបភាពរបស់ក្មេប្រុសម្នាក់នេះហើយមហាជនជាច្រើននៅលើបណ្តាញសង្គមបានលាន់មាត់គ្រប់គ្នា ថាអូនតូចម្នាក់នេះគួរឲ្យក្នាញ់និងគួរឲ្យស្រឡាញ់ជាទីបំផុតហើយ និងមានអ្នកមួយចំនួនទៀតបានជូនពរក្មេប្រុសម្នាក់នេះថា សូមឲ្យធំឡើងក្តីស្រមៃរបស់កូនបានក្លាយជាការពិតផងចុះ និងនៅមានច្រើនទៀតដែលមិនអាចលើកមកជម្រាបអស់ ៕