អ្នកណាទៅដឹង បើនៅសុខៗ ទេព បូព្រឹក្ស ប្រាប់ថាមានកូន ស្រាប់តែ ជី ដេវីត លាន់មាត់ថា...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ ពិតណាស់ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបច្បាស់មកហើយថា តារាចម្រៀងរ៉េប លោក ជីដេវីត និងតារាចម្រៀងស្រី ទេព បូព្រឹក្ស គឺជាគូស្នេហ៍ដែលផ្អែមល្ហែមខ្លាំងបំផុត អ្នកទាំងពីរពិតជាស្រឡាញ់គ្នាខ្លាំងណាស់បើទោះបីជាត្រូវជួបរឿងរ៉ាវលំបាកៗជាច្រើនក៏ពិតមែន ប៉ុន្តែក្តីស្រឡាញ់មិនបានធ្វើឲ្យអ្នកទាំងពីរលែងដៃគ្នាឡើយ ។ 

ជាក់ស្តែងនៅមុននេះបន្តិចនេះបើយោងទៅតាមវិដេអូមួយឃ្លីបបានធ្វើឲ្យមហាជននិងអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកញ្ញា ទេព បូព្រឹក្ស បានប្រាប់លោកលោក ជី ដេវីត ថាពេលនេះខ្លួនមានកូនហើយ គ្រាន់តែស្តាប់លឺភ្លាមស្រាប់តែ ជី ដេវីត រត់មកចាប់អោបគូស្នេហ៍របស់ខ្លួនដោយក្តីរំភើបរីករាយខ្លាំងបំផុត ហើយសួរថាពិតមែនក៏អី ប៉ុន្តែត្រូវ  កញ្ញា ទេព បូព្រឹក្ស prank សោះ តាមពិតនាងមិនបានមានកូនដូចដែលនិយាយនោះទេ ។ 

យ៉ាងណាមិញនៅក្នុងវិដេអូមួយឃ្លីបនេះលោក ជី ដេវីត បានបង្ហាញឲ្យមហាជននិងអ្នកគាំទ្ររបស់ខ្លួនដឹងច្បាស់ៗថាលោក ពិតជាចង់បានកូនខ្លាំងណាស់ ហើយលោកប្រាប់ទៅគូនស្នេហ៍របស់លោក កញ្ញា ទេព បូព្រឹក្ស ថា អាយុជិត៣០ ហើយមានកូនឲ្យហើយក៏ល្អដែរ គ្រាន់លឺដូច្នេះធ្វើឲ្យ ទេព បូព្រឹក្ស អស់សំណើចយ៉ាងខ្លាំង ៕ សូមទស្សនាវិដេអូខាងក្រោម៖