បាត់បង់ប៉ាម៉ាក់ទាំង២ដោយសារកូវីដ-១៩ ម្តាយមីងសុំអោយគ្រប់គ្នាជួយនិយាយរីករាយថ្ងៃកំណើតអាយុ៥ឆ្នាំរបស់គេ ដែលនិងមកដល់...
-

(បរទេស) តាមសារព័ត៏មាន CNN​ ចុះផ្សាយកាលនៅទី ១៧ វិច្ឆិកា នេះបានអោយដឹងថា កូវីដ-១៩ បាន.ឆ.ក់.យ.ក.ជីវិតប៉ាម៉ាក់ទាំង២របស់ក្មេងប្រុសម្នាក់ ដែលទើបតែមានអារយុ៤ឆ្នាំ មានឈ្មោះថា Raiden អោយនៅជាមួយនឹងអនុស្សាវរីយ៍ដែលមានតម្លៃត្រឹមតែពីរបីឆ្នាំដែលប៉ាម៉ាក់របស់គេបានផ្តល់អោយសំរាប់អោយគេចងចាំអស់មួយជីវិត។

ម្តាយមីងរបស់ Raiden អ្នកស្រី Margie Bryant បានអោយដឹងថា ប៉ារបស់Raidenគឺជាអ្នកបើកឡានដឹកទំនិញ ហើយម្តាយរបស់គេគឺជាគ្រូបង្រៀន ពួកគេទាំង២បាន.ស្លា.ប់.កាលពីជាង៤ខែមុន ដោយបន្សុលទុកRaiden ដែលទើបតែមានអាយុ៤ឆ្នាំតែប៉ុនោះ។

អ្នកស្រីបន្តទៀតថា នៅថ្ងៃអាទិត្យទី២២វិច្ឆិកា ខាងមុនេះគឺជាខួបកំណើតអាយុ៥ឆ្នាំរបស់Raiden គ្រួសាររបស់យើង ចង់ធ្វើខួបកំណើតអោយគេ ដើម្បីអោយគេដឹងថាគ្រប់គ្នាគឺស្រលាញ់គេខ្លាំងប៉ុណ្ណា ជាពិសេសនៅខួប៥ឆ្នាំដែលមិនមានវត្តមានរបស់ប៉ាម៉ាក់គេបែបនេះ។យើងគ្រាន់តែចង់អោយRaiden ដឹងថា យើងនឹងនៅទីនោះសម្រាប់ថ្ងៃកំណើតរាល់ឆ្នាំរបស់គេ ហើយខ្ញុំដឹងថាក្មួយស្រីរបស់ខ្ញុំមានស្នាមញញឹមពេលគេមើលពីលើមេឃមក ព្រោះនាងដឹងថាកូនប្រុសរបស់នាងគឺជាក្មេងល្អ។

អ្នកស្រីនិងមើលថែគេអោយបានល្អ និងមិនអោយគេមានអារម្មណ៏ ដូចជាពិភពលោកនេះគឺបោះបង់រូបគេចោលនោះទេ។ប៉ុន្តែអ្វីដែលធ្វើអោយអ្នកស្រីខូចចិត្តនោះគឺ រាល់ពេលដែលមានគេសួរថាRaidenប៉ារបស់ឯងនៅឯណា គេតែងតែឆ្លើយថា “ប៉ារបស់ខ្ញុំគឺជាទេវតាហើយពេលនេះគាត់កំពុងតែនៅលើពពក”។គួរបញ្ជាក់ផងដែរថា នៅពេលនេះRaiden កំពុងនៅជាមួយម្តាយមីងរបស់គេនៅក្នុងរដ្ឋTexas ហើយអ្នកស្រីសុំអោយគ្រប់គ្នានៅTexas ជួយនិយាយរីករាយថ្ងៃកំណើតដល់Raiden ផង។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ cnn