លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៏មាន TVFB ដែលមានបងប្អូនជាច្រើន ទូទាំងប្រទេសបានស្គាល់លោក និងគោរពស្រលាញ់លើរូបលោកយ៉ាងខ្លាំង។ លោកសុវណ្ណ រិទ្ធី កាលពីពេលថ្មីៗនេះ គឺលោកបានរូបភាព ជាច្រើនសន្លឹក ថតជាមួយកូនទាំងពីររបស់លោកក្នុងទឹកមុខស្រស់ញញឹម ។


ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ស្រាប់តែបង្ហោះរូបភាពរបស់លោកកំពុងតែឈឺ ជាហេតុធ្វើឲ្យបងប្អូនមហាជនជាច្រើន ចង់ដឹងពីសុខទុក្ខរបស់លោក និងអាការៈជំងឺរបស់លោក ថាតើ លោកមានជំងឺអ្វី ?


ជាក់ស្តែងម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Ly Na ក៏បានប្រាប់ឲ្យដឹងថា លោកសុវណ្ណ រិទ្ធី គាត់មានជំងឺក្រពះ ទើបត្រូវព្យួរសេរ៉ូម និងសម្រាកព្យាបាលជំងឺ ។ ជាមួយគ្នានោះផងដែរ កូនស្រីរបស់លោក បានអោបឪពុកជាប់ និងនៅកំដរពុក មិនចេញឆ្ងាយពីឪពុកខ្លួនឡើយ។


ទន្ទឹមនឹងនេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារយ៉ាងខ្លីថា "ចេះណាស់ចៅឆ្លាត នៅកំដរប៉ាឈឺ"។ ភ្លាមនោះក៏មានបងប្អូនជាច្រើនបានជូនពរឲ្យលោក ឆាប់ជាសះស្បើយ ពីជំងឺឡើងវិញផងដែរ៕
















