មិនគួរឲ្យជឿទេ ! មិនទាន់បានថ្នាក់ថ្នមកូនផង នារីម្នាក់នេះបែរជា ស្លា ប់ ចោលប្តីនិងកូនដោយសារ...
ស៊ីហៀង
-

ហ្វេសប៊ុក ៖ គួរអោយសង្វែកណាស់ គាត់ទើបសំរាលកូនដោយការវះកាត់បាន១១ថ្ងៃ ពេលនេះគាត់លាចាកលោកហើយដោយមិនទាន់បានបីថ្នាក់ថ្នមកូនទេ ហើយកូនតូចក៏កំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារជាតិនៅឡើយ សូមអ្នកម្តាយដែលកំពុងពពោះកូន សូមមានការប្រុងប្រយ័ត្ន តាមដានសុខភាពអោយបានទៀងទាត់ ជាពិសេសត្រូវធ្វើតេស្ត ឈា ម មុនធ្វើការវះកាត់ដើម្បីដឹងច្បាស់ពីកត្តាសុខភាពបង្ការការគ្រោះថ្នាក់ដល់ជីវិត

គាត់ក្តៅខ្លួនក្នុងថ្ងៃសំរាល ក្រោយវះកា ត់បាន២ថ្ងៃក៏ចាប់ក្តៅម្តងទៀត ហើយពេទ្យពិនិត្យឃើញថាគាត់មាន ឈា ម កកនៅមុខរបួ ស ហើយក៏សំរេចបញ្ជូនគាត់ទៅវះម្តងទៀតនៅពេទ្យជប៉ុន ក្រោយការវះកាត់លើកទី២មិនបានធ្វើអោយគាត់ធូរស្រាលទេ គឺ ឈា ម ហូរមករហូត

( ឈា ម រាវ) និងពិនិត្យឈាមរកឃើញថាមានជំងឺគ្រុណឈាម ដោយស្ថានភាពកាន់តែធ្ងន់ធ្ងរក៏បញ្ជូនមកវះកា ត់ លើកទី៣នៅមន្ទីរពេទ្យកាល់ម៉ែត្រ (ត្រឹមតែរយៈពេល៤ថ្ងៃគាត់វះរហូត៣លើក). ក្រោយការវះកាត់៣លើក ស្ថានភាពគាត់កាន់តែអាក្រក់រហូតគាត់តស៊ូលែងបានក៏ផុតនៅព្រឹកថ្ងៃទី២២

(១សប្តាហ៍ក្រោយវះចុងក្រោយ) ខ្ញុំចង់បានការបកស្រាយពីពេទ្យជំនាញ តើការ ស្លា ប់ របស់គាត់បណ្តាលពីការធ្វែសប្រហែសរបស់សម្ភព រឺជាកត្តាផ្ទាល់ខ្លួនគាត់? (បញ្ជាក់: គាត់បានទៅផ្ញើពោះ និងពិនិត្យសុខភាពនៅសម្ភពដែលគាត់សំរាល)។ ប្រភព​៖ ចំរើន​ ច័ន្ទ​លីដា