គ្មានអ្នកណាបំផ្លាញទាន់ទេ ! បុរសខ្មែរម្នាក់ទៀងហើយបានយក កូនសោ ទៅគូសឈ្មោះលើ ជញ្ជាំងប្រាសាទដែលមានអាយុកាលរាប់ពាន់ឆ្នាំ
ស៊ីហៀង
-

ហ្វេសប៊ុក​ ៖ យោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា នាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ បានធ្វើការលើកឡើងបែបនេះថា ៖ កាលពីថ្ងៃសៅរ៍​ ​៦កេីត ខែមិគសិរ ឆ្នាំជូតទោស័កព.ស២៥៦៤​ ត្រូវនិងថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៩:០០នាទីព្រឹក​ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ​ បានសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វេីការអប់រំណែនាំ នឹង

ធ្វើកិច្ចសន្យាប្រជាពលរដ្ឋម្នាក់ឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌ​កំបូល រាជធានីភ្នំពេញ បានយកកូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន​ ដើម្បីធ្វើការអប់រំកុំអោយគាត់ធ្វើលើកក្រោយទៀត រួចបានអោយគាត់ទៅទស្សនាប្រសាទបន្តទៀត៕ ប្រភព៖ នាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ