បារម្ភណាស់ ! គ្រូពេទ្យ ប្រាប់ថា តារាសម្តែង ឆៃលី ដាឡែន គ្មានសង្ឃឹមរស់នៅបន្តទៀតនោះទេ...
ស៊ីហៀង
-

ភ្នំពេញ ៖ តារាសម្តែងស្រី អ្នកនាង ឆៃលី ដាឡែន បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់នាងបន្ទាប់ពីនាងបានបង្ហោះសារមួយដែលអានទៅដូចជាមិនសូវស្រួលសោះ នាងបានប្រាប់ថានាងគ្មានសង្ឃឺមរស់ទៀតទេ ហើយចំពោះការនិយាយបែបនេះគឺយើងនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដទេថាហេតុអ្វីបានជានាងបង្ហោះសារបែបនេះ ។ 

យ៉ាងណាមិញនេះជាខ្លឹមសារទាំងស្រុងដែលនាងបានបង្ហោះ“ទៅពេទ្យព្រឹកមិញ​ ពេទ្យថាខ្ញុំគ្មានសង្ឃឹមនៅរស់បន្តទៀតទេ​ ពេទ្យថា​ ជាតិហ្នឹងខ្ញុំមិនរស់ទេ​ ចង់សប្បាយ​ សប្បាយឱ្យហើយទៅ ចឹងពីណាស្រឡាញ់ខ្ញុំអី​ សុំស្រឡាញ់ឱ្យហើយទៅ​ ទាន់ខ្ញុំនៅរស់​ តែខ្ញុំងាប់បាត់​ ខានបានស៊ីខ្ញុំឡូវហើយ”។

ជាមួយគ្នានេះដែរចំពោះការបង្ហោះសារឲ្យមហាជននិងអ្នកគាំទ្រភ័យបែបនេះមិនទាន់មានការបញ្ជាក់ពីសំណាក់សមីខ្លួននៅឡើយទេថានាងឈឺអ្វីឲ្យពិតប្រាកដ ហេតុអ្វីបានជាបង្ហោះសារមិនល្អ ធ្វើឲ្យគ្រប់គ្នាភ័យបែបនេះ ។​​បើទោះបីជាមិនទាន់មានការឆ្លើយតបយ៉ាងណាក៏ពិតមែនប៉ុន្តែមានអ្នកលេងហ្វេសប៊ុកមួយចំនួនបាននិយាយថា នេះគ្រាន់តែជាការបញ្ចេញមតិបែបស៊ីអារម្មណ៍បន្ធូរភាពឯកា ក្រោយបែកបាក់ស្នេហាតែប៉ុណ្ណោះ៕  អត្ថបទ៖ ហ៊ាង