យូរៗ លោក ទេព រិន្ទដារ៉ូ បង្ហើរសំនៀងម្តង អ្នកគាំទ្រ សរសើរយ៉ាងព្រោងព្រាត ថា...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ ៖ តារាសម្តែងជើងចាស់ និងមានរូបរាងស្រស់សង្ហា លោក ទេព រិន្ទដារ៉ូ ត្រូវបានមហាជន គ្រប់ស្រទាប់វណ្ណៈ កោតសរសើរ និងគោរពស្រលាញ់ គ្រប់ៗគ្នា ព្រោះតែការសម្តែងរបស់លោក។ តារាសម្តែងជើងចាស់រូបនេះ នៅតែបន្តការសម្តែងជាបន្តទៀត ក៏ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូន និងគោរពស្រលាញ់លើរូបលោក។

លោក ទេព រិន្ទដារ៉ូ ដែលបងប្អូនជាច្រើន ធ្លាប់តែបានឃើញរូបលោកសំដែង​ តែកាលពីប៉ុន្មានថ្ងៃមុន លោកបានធ្វើដំណើរទៅខេត្តកំពង់ធំ ឃើញទេសភាពស្រស់ស្អាត នាថ្ងៃលិចពណ៌មាសយ៉ាងស្រស់ស្អាត នោះ លោកក៏បានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅរបស់លោក យ៉ាងពិរោះរណ្តំ ជូនពុកម៉ែបងប្អូន និងអ្នកគាំទ្របានស្តាប់កម្សាន្ត ទាំងអស់គ្នា។

លោកបានបង្ហោះសារយ៉ាងមានន័យនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ថា "ចេញដំណេីរមកភ្នំសន្ទុក​ កំពង់ធំដេីម្បីបំពេញការងារនៅទីនោះ​ អោយផលិតកម្មហង្សមាស​ ជិះមកតាមផ្លូវឃេីញទេសភាពវាលស្រែដែលមានថ្ងៃលិចពណ៌មាសពិតជាស្រស់ស្អាតមែនទែន​ ជាពិសេសចាំងលេីចុងត្នោតពណ៌ក្រហមច្រាលគួរអោយស្រឡាញ់​ ..! តោះស្តាប់បទចំរៀងដែលខ្ញុំចូលចិត្តបំផុតមួយបទសិនទៅ​ ហេីយតេីបទនេះមានចំណងជេីងថាម៉េច? មាននៅក្នុងខ្សែភាពយន្តខ្មែរយេីងរឿងអ្វីដែរ? សម្តែងដោយតួណាខ្លះ​ ? (សូមបញ្ចាក់ភាពយន្តខ្មែរសម័យមុន​ អាពត)​ ...​ តោះស្តាប់លេង​ ហេីយទាយសាកល្បងលេងទាំងអស់គ្នា....."៕

តោះមកស្តាប់តារាចម្រៀងលោក ទេព រិន្ទដារ៉ូ បកស្រាយចម្រៀងទាំងអស់គ្នា៖