ចិត្តបុណ្យណាស់! គ្រាន់តែចប់ប្រជុំភ្លាម លោកស្រី ទ្រី ដាណា ប្រញាប់ស្ទុះស្ទារទៅជួយដល់ជនរងគ្រោះ ដែលត្រូវភ្លើងឆេះផ្ទះភ្លែត និងជូនថវិកាមួយចំនួនធំ ដើម្បី...
ស៊ីហៀង
-

បច្ចុប្បន្នលោកស្រី ទ្រី ដាណា និងស្វាមី ទៅដល់ទីណាកន្លែងណា ក៏មានតែអ្នកស្គាល់ និងគោរពស្រលាញ់គ្រប់ៗគ្នា ដោយសារតែ ការសាងនូវអំពើល្អ ការជួយដល់ជនទីទាល់ក្រ និងជួយដល់ជានូវបញ្ហាជាច្រើនទៀត​ផងដែរ។ លោកស្រីទ្រី ដាណា ត្រូវបានមហាជន គោរពស្រលាញ់យ៉ាងខ្លាំង ។

បុគ្គលដែលជោគជ័យម្នាក់នេះ ដែលធ្លាប់ឆ្លងកាត់នូវទុក្ខលំបាកជាច្រើននានាកន្លងមក ទម្រាំតែមានថ្ងៃនេះ ទើបលោកស្រី​មិនដែលភ្លេច ពីការលំបាកដែលធ្លាប់ជួប ដល់ពេលឃើញបងប្អូនមានទុក្ខលំបាក លោកស្រី ពិតជាមិនអាចឈរមើល ឬ ធ្វើមិនឃើញបាននោះទេ គឺចិត្តចង់ជួយជានិច្ច ជួយទៅតាមលទ្ធភាពដែលលោកស្រីមាន។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកស្រីទ្រី ដាណា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីបានឃើញពីទុក្ខលំបាករបស់ បងស្រីម្នាក់ ត្រូវបានភ្លើងឆេះផ្ទះសំបែងគ្មាននៅសល់អ្វី ក្រៅពីសំលៀកបំពាក់មួយចង្កេះជាប់ខ្លួននៅពេលនេះ។ លោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារថា "ត្រឹមមួយប៉ប្រិចភ្នែក ទ្រនំធ្លាប់នៅ ត្រូវឆេះអស់ ពិតជាសោកស្ដាយណាស់ ។ គាត់នៅបារាយណ៍ ខេត្តកំពង់ធំ ឆេះផ្ទះថ្ងៃមិញនេះ។ ខ្ញុំលឺដំណឹងពេលកំពុងប្រជុំ ហើយប្រជុំចប់ភ្លាម ចេញមកភ្លាម ផ្ដល់កម្លាំងចិត្តដល់ពួកគាត់ ដើម្បីចាប់ផ្ដើមជាថ្មីឡើងវិញ ព្រោះគាត់ក៏ជាតំណាងខ្ញុំដែរ។ នាងខ្ញុំផ្ដល់ថវិកា 5000$ ដើម្បីសង់កន្លែងស្នាក់នៅឡើងវិញ។ លឺក្មេងៗសួរម៉ាក់ប៉ាថា ភ្លើងឆេះចឹង បានសៀវភៅ ខោអាវណារៀន ខ្ញុំជូនពួកគាត់ 1000$ ទៀតទុកទិញសម្ភារៈសិក្សា។ តស៊ូរឹងមាំឡើង អ្វីៗបានកើតឡើងហើយ" ។