រីករាយថ្ងៃកំណើត! អ្នកឧកញ៉ា គិត ម៉េង បង្ហោះសារជូនពរកូនស្រី ក្នុងថ្ងៃខួបកំណើត ពោរពេញទៅដោយអត្ថន័យជ្រាលជ្រៅ ថា...
ស៊ីហៀង
-

ភ្នំពេញ៖ប្រិយមិត្ត ជាច្រើន ប្រាកដជាបានស្គាល់អ្នកជំនួញមួយរូប ដែលមានឈ្មោះល្បីល្បាញ នោះគឺ អ្នកឧកញ៉ា គិត ម៉េង ដែលជាបុគ្គលមួយរូបមានភាពអាជីវកម្មជាច្រើននៅក្នុងដៃ ហើយសុទ្ធតែជោគជ័យខ្លាំងថែមទៀតផង។ ទោះបីជាមានទ្រព្យសម្បត្តិច្រើន យ៉ាងណា ក៏លោក និងលោកជំទាវ ហាក់ប្រើជីវិតសាមញ្ញៗ ដោយលោកមិនដែលបង្អូត ពីភាព មាន បានរបស់ខ្លួន ឡើយ។

កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារ សរសើរមិនដាច់ពីមាត់ ក្រោយពេល បានជួបជាមួយនារីម្នាក់ ទាំងស្រស់ស្អាត​ មានទាំងចំណេះ និង សុភាពស្លូតបូត នោះគឺលោកជំទាវ ស្រីតូច ចំណាន។ មកទល់នឹងពេលនេះអ្នកឧកញ៉ា និងលោកជំទាវ រស់នៅយ៉ាងមានក្តីសុខ សុភមង្គល ជាមួយកូនរបស់លោក ដែលរហូតដល់ទៅ៤នាក់ហើយ។

ជាមួយគ្នានោះផងដែរ អ្នកឧកញ៉ាគិត ម៉េង ក៏បានបង្ហោះសារជូនពរកូនស្រី នៅក្នុងថ្ងៃខួបកំណើត យ៉ាងមានអត្ថន័យថា “នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៦ ខ្ញុំបានទទួលកាដូពិសេសមួយដ៏អស្ចារ្យ នោះគឺជាកំណើតរបស់កូនស្រីខ្ញុំ គិត ស៊ូរៀរង្សី។ ថ្ងៃនោះ គឺជាថ្ងៃសុក្រ ហើយកូនស្រីជាទីស្រទ្បាញ់របស់ខ្ញុំបានចាប់កំណើតក្នុងគ្រួសារយើង។ ក្តីសោមនស្សដ៏ពន់ពេកនេះ គឺជាអារម្មណ៍ដ៏ពិសេសក្នុងនាមជាឪពុកមួយរូប ហើយអ្នកដែលជាឪពុក ពិតជាយល់អារម្មណ៍បែបនេះ។

ក្នុងឆ្នាំនេះ កូនស្រីខ្ញុំ គិត ស៊ូរៀរង្សី ប្រារព្ធខួបកំណើត១៤ឆ្នាំ។ ខ្ញុំជាឪពុកសូមជូនពរឱ្យគាត់មានសុភមង្គលជានិច្ចក្នុងជីវិត ទទួលការស្រលាញ់រាប់អាន ភាពសប្បុរស និងភាពកក់ក្តៅពីអ្នកផងទាំងពួងដែលនៅជុំវិញខ្លួន។ ជាភ័ព្វសំណាងណាស់ដែលកូន ស៊ូរៀរង្សី មានថ្ងៃកំណើតដូចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺថ្ងៃទី១៥ ខែធ្នូ។ ថ្ងៃនេះពិតជាល្អវិសេសក្រៃលែងដែលបានផ្តល់កំណើតដល់បុគ្គលឆ្នើមទាំងពីររូបនេះ។

ប៉ាម៉ាក់ពិតជាមានមោទនភាពចំពោះកូន ស៊ូរៀរង្សី។ កូនបានធ្វើឱ្យជីវិតគ្រួសារយើងមានភាពស្រស់បំព្រង។ ប៉ាម៉ាក់ស្រទ្បាញ់កូនជានិច្ច។ រីករាយថ្ងៃខួបកំណើត!