អបអរសាទរ! ភរិយាលោក ជុំ ស៊ីថា សម្រាលបានកូនភ្លោះ៣នាក់ ដោយជោគជ័យ និងមានសុខភាពល្អ ទាំងម្តាយ ទាំងកូន
ភ្នំពេញ៖ តារាសម្តែងប្រុសដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន លោក ជុំ ស៊ីថា ពិតជាមានអារម្មណ៍រំភើប គ្រប់ពេលដែលរូបលោកបានបង្ហោះរូបភាពជាច្រើន លើបណ្តាញសង្គមហ្វេសប៊ុក ព្រមជាមួយភរិយាសំណព្វចិត្តរបស់លោក ក្រោយចាប់ដៃគ្នាសាងគ្រួសារមួយដ៏មានសុភមង្គល រស់នៅយ៉ាងមានក្តីសុខ អមជាមួយរូបភាពផ្អែមល្អែមជាមួយគ្នា។
![](/wp-content/uploads/2020/12/23/media/large/121472/KN_01_11_2020_2537240773.jpg?1608688255)
![](/wp-content/uploads/2020/12/23/media/large/121470/KN_01_11_2020_2537240774.jpg?1608688255)
![](/wp-content/uploads/2020/12/23/media/large/121471/KN_01_11_2020_2537240775.jpg?1608688255)
ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ តារាសម្តែងប្រុសរូបនេះ ក៏បានបង្ហោះរូបភាពសមាជិកថ្មី ខណៈពេលដែលភរិយាជាទីស្រលាញ់របស់លោកទើបតែសម្រាលបានកូនភ្លោះ៣នាក់ យ៉ាងជោគជ័យ និងមានសុខភាពល្អ ។ កូនភ្លោះទាំងបីនាក់របស់លោកពិតជាគួរឲ្យស្រលាញ់ ខ្លាំងណាស់ មុខមាត់ គួរឲ្យគ្រឺតថែមទៀតផង។
![](/wp-content/uploads/2020/12/23/media/large/121473/KN_01_11_2020_2537240757.jpg?1608688264)
![](/wp-content/uploads/2020/12/23/media/large/121478/KN_01_11_2020_2537240758.jpg?1608688265)
![](/wp-content/uploads/2020/12/23/media/large/121475/KN_01_11_2020_2537240759.jpg?1608688264)
![](/wp-content/uploads/2020/12/23/media/large/121474/KN_01_11_2020_2537240760.jpg?1608688264)
![](/wp-content/uploads/2020/12/23/media/large/121477/KN_01_11_2020_2537240761.jpg?1608688265)
![](/wp-content/uploads/2020/12/23/media/large/121476/KN_01_11_2020_2537240762.jpg?1608688264)
ជាមួយគ្នានោះផងដែរ ក៏មានហ្វេនៗជាច្រើនតាមបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការត្រេកអរ និងអបអរសាទរ ចំពោះដំណឹងល្អមួយនេះ ថែមទាំងសូមឲ្យអ្នកម្តាយ និងកូនភ្លោះទាំងបីនាក់ មានសុខភាពល្អ សំណាងល្អ ៕
![](/wp-content/uploads/2020/12/23/media/large/121479/KN_01_11_2020_2537240763.jpg?1608688276)
![](/wp-content/uploads/2020/12/23/media/large/121485/KN_01_11_2020_2537240764.jpg?1608688276)
![](/wp-content/uploads/2020/12/23/media/large/121483/KN_01_11_2020_2537240765.jpg?1608688276)
![](/wp-content/uploads/2020/12/23/media/large/121487/KN_01_11_2020_2537240766.jpg?1608688276)
![](/wp-content/uploads/2020/12/23/media/large/121484/KN_01_11_2020_2537240767.jpg?1608688276)
![](/wp-content/uploads/2020/12/23/media/large/121482/KN_01_11_2020_2537240768.jpg?1608688276)
![](/wp-content/uploads/2020/12/23/media/large/121481/KN_01_11_2020_2537240769.jpg?1608688276)
![](/wp-content/uploads/2020/12/23/media/large/121480/KN_01_11_2020_2537240770.jpg?1608688276)
![](/wp-content/uploads/2020/12/23/media/large/121486/KN_01_11_2020_2537240771.jpg?1608688276)
![](/wp-content/uploads/2020/12/23/media/large/121488/KN_01_11_2020_2537240772.jpg?1608688276)
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។