លោកស្រី ទ្រី ដាណា ជាបុគ្គលម្នាក់ ដែលមានចិត្តល្អ ក្តីមេត្តា បានជួយដល់ជនទីទាល់ក្រយ៉ាងច្រើន ពិសេសគឺបានជួយដល់លោកយាយលោកតា ចាស់ជរា បងប្អូនពូមីង ដែលកំពុងតែជួបនូវការខ្វះខាតថវិកា ដើម្បីមើលជំងឺ ព្រមទាំងបានជួយសាងសងផ្ទះ និងទីកន្លែងជាច្រើនទៀតផងដែរ។
![](/wp-content/uploads/2021/1/4/media/large/123366/KN.02.01.2021.393.jpg?1609733466)
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកស្រី ទ្រី ដាណា និងស្វាមី បានអញ្ជើញទៅកាត់ខ្សែបូ ឡើងគេហដ្ឋានថ្មីរបស់លោក ដែលលោកស្រី បានចំណាយថវិកានៅក្នុងការសាងសង់ជូនពួកគាត់សម្រាក និងផ្តល់ចំណេះដឹងដល់ក្មេងៗជំនាន់ក្រោយ ឲ្យបានរៀនសូត្រ។
![](/wp-content/uploads/2021/1/4/media/large/123367/KN.02.01.2021.394.jpg?1609733473)
លោកស្រី ទ្រី ដាណា បានបង្ហោះសារថា "ថ្ងៃនេះ នាងខ្ញុំ និងស្វាមី បានមកសម្ពោធផ្ទះគ្រូមួយខ្នង នៅខាងភ្នំពីរ ខេត្តក្រចេះ មានផ្ទះ ទើបគ្រូៗអាចនៅបង្រៀនបាន ព្រោះនៅដាច់ស្រយាលពេក ឃើញហើយអាណិត ទើបនាងខ្ញុំជួយឧបត្ថម្ភការសាងសង់នេះ។ នៅទីនេះ ភាគច្រើន ជាបងប្អូនជនជាតិដើមភាគតិច ប្លែកភ្នែកណាស់។ សង្ឃឹមថា ការជួយបន្តិចបន្តួចនេះ អាចចូលរួមចំណែក ក្នុងវិស័យអប់រំនៅកម្ពុជា។ នាងខ្ញុំ ក៏បានជូនថវិកា សិស្សម្នាក់ ៥ម៉ឺនរៀល ទុកទិញសម្ភារៈសិក្សាផងដែរ ខំរៀនណា ក្មួយៗ"។
![](/wp-content/uploads/2021/1/4/media/large/123370/KN.02.01.2021.395.jpg?1609733481)
![](/wp-content/uploads/2021/1/4/media/large/123368/KN.02.01.2021.396.jpg?1609733481)
![](/wp-content/uploads/2021/1/4/media/large/123369/KN.02.01.2021.397.jpg?1609733482)
![](/wp-content/uploads/2021/1/4/media/large/123372/KN.02.01.2021.398.jpg?1609733482)
![](/wp-content/uploads/2021/1/4/media/large/123371/KN.02.01.2021.399.jpg?1609733482)
![](/wp-content/uploads/2021/1/4/media/large/123373/KN.02.01.2021.400.jpg?1609733482)
![](/wp-content/uploads/2021/1/4/media/large/123376/KN.02.01.2021.401.jpg?1609733482)
![](/wp-content/uploads/2021/1/4/media/large/123375/KN.02.01.2021.402.jpg?1609733482)
![](/wp-content/uploads/2021/1/4/media/large/123374/KN.02.01.2021.403.jpg?1609733482)
![](/wp-content/uploads/2021/1/4/media/large/123377/KN.02.01.2021.404.jpg?1609733482)
![](/wp-content/uploads/2021/1/4/media/large/123379/KN.02.01.2021.405.jpg?1609733482)
![](/wp-content/uploads/2021/1/4/media/large/123378/KN.02.01.2021.406.jpg?1609733482)
![](/wp-content/uploads/2021/1/4/media/large/123381/KN.02.01.2021.407.jpg?1609733483)
![](/wp-content/uploads/2021/1/4/media/large/123383/KN.02.01.2021.408.jpg?1609733483)
![](/wp-content/uploads/2021/1/4/media/large/123382/KN.02.01.2021.409.jpg?1609733483)
![](/wp-content/uploads/2021/1/4/media/large/123380/KN.02.01.2021.410.jpg?1609733483)
![](/wp-content/uploads/2021/1/4/media/large/123384/KN.02.01.2021.411.jpg?1609733483)
![](/wp-content/uploads/2021/1/4/media/large/123385/KN.02.01.2021.412.jpg?1609733483)