ទឹកចិត្តម្តាយ! សម្រាប់មនុស្សស្រីពាក្យថាតស៊ូ មានតែដើម្បីកូនប៉ុណ្ណោះ​ គាត់មិនមែនជាសម្ពាធ តែគាត់ជាកម្លាំងចិត្តដ៏ធំបំផុត សម្រាប់ខ្ញុំ
ស៊ីហៀង
-

បងប្អូនជាច្រើនប្រាកដជាបានស្គាល់ វត្តមានរបស់អ្នកនាង កាកា អូស្រ្តាលី បានបង្ហាញពីអារម្មណ៍នៅក្នុងចិត្ត តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អមជាមួយរូបភាពមួយសន្លឹក កំពុងតែគេងអោបកូន មើលទៅគឺមានក្តីព្រួយកង្វល់ ឬ ទុក្ខព្រួយនៅក្នុងចិត្តទៀតផង។ ជាទូទៅអ្នកនាងតែបង្ហាញ ពីស្នាមញញឹម ដល់អ្នកគ្រប់គ្នា ជាពិសេស គឺការលើកទឹកចិត្តដល់មនុស្សស្រី​ តែម្តង ។ តែនៅថ្ងៃនេះ អ្នកនាង ក៏បានបង្ហាញពីអារម្មណ៍ពិត ចេះពីបេះដូងរបស់អ្នកនាងផ្ទាល់ ដើម្បីឲ្យបងប្អូនបានអាន និងបានយល់ពីចិត្តរបស់មនុស្សស្រី។

អ្នកនាង កាកា បានបង្ហោះសារថា​ "ធ្លាប់មានគេប្រាប់ខ្ញុំថាជាបុគ្គលសាធារណៈកុំបង្ហាញភាពទន់ជ្រាយឱ្យគេឃើញ ថ្ងៃនេះខ្ញុំមិនមែនបង្ហាញភាពទន់ជ្រាយអីទេ តែខ្ញុំចង់និយាយអ្វីដែលថ្ងៃនេះប្រហែលជាមិនមានអ្នកយកចិត្តទុកដាក់ក្នុងការអាន តែថ្ងៃក្រោយអាចមានហេតុផលអ្វីមួយ ដែលមានអ្នកចង់មកអានវាម្ដងទៀត...

ដំណើរជីវិតរបស់មនុស្សម្នាក់ៗ មានផ្លូវដែលស្រួលនិងពិបាករៀងខ្លួន យើងមិនអាចកំណត់អ្វីដែលយើងត្រូវជួបបានទេ ប៉ុន្តែយើងត្រូវតែប្រឈមមុខតស៊ូជាមួយគ្រប់ឧបសគ្គពេលដែលវាមកដល់ សុភមង្គលមិនមែនមានន័យថាទាល់តែគ្មានបញ្ហាបានអាចជាសុភមង្គលបាននោះទេ ប៉ុន្តែវាជាសមត្ថភាពដែលយើងមានក្នុងការដោះស្រាយបញ្ហាដើម្បីសុភមង្គលដែលយើងចង់បាន... បើធ្វើស្រួលដូចការសរសេរមិនដឹងល្អយ៉ាងណាទេ...

សម្រាប់មនុស្សស្រីពាក្យថាតស៊ូមានតែដើម្បីកូនប៉ុណ្ណោះ ប៉ុន្តែបើថ្ងៃណាមួយខ្ញុំឈឺមើលលេងឃើញនិយាយមិនកើតដើរលេងរួច ខ្ញុំសូមប្រាថ្នាតែម្យ៉ាងទេ សំឡេងដែលខ្ញុំចង់ឮហើយដៃដែលខ្ញុំចង់កាន់គឺកូនប្រុសខ្ញុំតែម្នាក់គត់ ព្រោះខ្ញុំអាចនិយាយបានត្រឹមថា ពេលដែលខ្ញុំអត់ធ្មត់ខាំមាត់សង្កត់ចិត្តនឹងតស៊ូជាមួយនឹងគ្រប់រឿងដែលខ្ញុំឆ្លងកាត់ មានតែគាត់នេះហើយដែលខ្ញុំមាននៅក្បែរដែលមិនមែនជាសម្ពាធ តែជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់ខ្ញុំ ។

“ɴᴏ ᴍᴀᴛᴛᴇʀ ʜᴏᴡ ʜᴀʀᴅ ɪᴛ ɪꜱ ʀɪɢʜᴛ ɴᴏᴡ, ᴍᴜᴍᴍʏ ᴡɪʟʟ ʙᴇ ᴏᴋ ɪ ᴘʀᴏᴍɪꜱᴇ!”.។