គាំទ្រពេញទំហឹង! លោក ចាន់ សម័យ ចេញសារដាស់តឿនដល់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ សូមឈប់ប្រើពាក្យប៉ុន្មានម៉ាត់នេះទៀតទៅ ព្រោះថា...
ក្រោយបាត់មុខពីវិស័យសិល្បៈជាច្រើនឆ្នាំ ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ លោក ចាន់ សម័យ ដែលគ្រប់គ្នាបានស្គាល់ និងគាំទ្រយ៉ាងភ្លុកទឹកភ្លុកដី តាមរយៈបទចម្រៀងមួយបទ មានចំណងជើង" មិនស្រលាញ់អូនមិនបាន" ក៏បានបង្ហោះសារជាការដាស់តឿនដល់បងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក សូមបញ្ឈប់ការប្រើប្រាស់ពាក្យអស់ទាំងនេះទៀតទៅ ព្រោះថាការប្រើប្រាស់ពាក្យទាំងនេះ ហាក់ដូចជាមិនផ្តល់តំលៃដល់ខ្លួនឯងដែរ។
![](/wp-content/uploads/2021/1/5/media/large/123673/KN.02.01.2021.632.jpg?1609837885)
នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ លោក ចាន់ សម័យ បានបង្ហោះសារថា "សូមអ្នកលេងហ្វេសបុកទាំងឡាយ ឈប់ប្រេីពាក្យ អាញ់ ហ្អែង ង៉ែង ហង ពាក្យនេះគឺជាពាក្យមិនផ្ដល់តំលៃអោយខ្លួនឯង នឹងចង្រៃអាប់រាសីដល់ខ្លួនឯងណាស់ សូមឈប់ទៅណប់ៗដែលធ្លាប់ប្រេីពាក្យទាំងនេះ!"។
![](/wp-content/uploads/2021/1/5/media/large/123674/KN.02.01.2021.633.jpg?1609837892)
ក្រោយពីបានឃើញការបង្ហោះសាររបស់លោក ចាន់ សម័យ ភ្លាមនោះ ស្រាប់តែលោកគ្រូ ដួង សុខគា ដែលជាតារាពហុជំនាញ បានចូលមកបង្ហាញការគាំទ្រយ៉ាងពេញទំហឹងថា "គាំទ្រពេញទំហឹង"៕
![](/wp-content/uploads/2021/1/5/media/large/123677/KN.02.01.2021.635.jpg?1609837993)
![](/wp-content/uploads/2021/1/5/media/large/123678/KN.02.01.2021.636.jpg?1609837993)
![](/wp-content/uploads/2021/1/5/media/large/123676/KN.02.01.2021.637.jpg?1609837993)
![](/wp-content/uploads/2021/1/5/media/large/123675/KN.02.01.2021.638.jpg?1609837993)
![](/wp-content/uploads/2021/1/5/media/large/123683/KN.02.01.2021.639.jpg?1609837993)
![](/wp-content/uploads/2021/1/5/media/large/123682/KN.02.01.2021.640.jpg?1609837993)
![](/wp-content/uploads/2021/1/5/media/large/123687/KN.02.01.2021.641.jpg?1609837993)
![](/wp-content/uploads/2021/1/5/media/large/123684/KN.02.01.2021.642.jpg?1609837993)
![](/wp-content/uploads/2021/1/5/media/large/123679/KN.02.01.2021.643.jpg?1609837993)
![](/wp-content/uploads/2021/1/5/media/large/123680/KN.02.01.2021.644.jpg?1609837993)
![](/wp-content/uploads/2021/1/5/media/large/123681/KN.02.01.2021.645.jpg?1609837993)
![](/wp-content/uploads/2021/1/5/media/large/123685/KN.02.01.2021.646.jpg?1609837993)
![](/wp-content/uploads/2021/1/5/media/large/123686/KN.02.01.2021.647.jpg?1609837993)
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។