អ្នកគាំទ្រព្រោងព្រាត ចូលមក Comment ដាក់ម្នាក់មួយម៉ាត់ៗ ក្រោយឃើញ ប្រូ សូនី ប្តូរ Profile ភ្លាម អានហើយឆ្អែតបាយ...
ស៊ីហៀង
-

ភ្នំពេញ៖ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍យ៉ាងខ្លាំងអំពីទំនាក់ទំនងរបស់ អ្នកលក់ឡាញដ៏ល្បីឈ្មោះ បោះសំលេង អ្នកនាង Love Riya ជាមួយនឹងលោក ដែន សូនី ដែលជាញឹកញាប់ឃើញតែមានបញ្ហា ពាក្យសំដីបន្តបន្ទាប់ ដូចជាការអន់ចិត្ត មានឈ្លោះប្រកែកគ្នាខ្លះ តែមិនខ្លះនោះទេ ដោយអ្នកទាំងពីបានសម្រុះសម្រួលគ្នា ហើយនិងត្រូវរូវគ្នាឡើងវិញ។

ជាមួយគ្នានោះផងដែរ គេងសង្កេតឃើញថា ប្រូហ្វាល់របស់លោក ដែន សូនូ បានធ្វើការផ្លាស់ប្តូរជាបន្តបន្ទាប់ ដោយបង្ហាញអារម្មណ៍ថា ខ្លួនជាមនុស្សល្ងង់ មនុស្សភ្លើ ខណៈអ្នកនាង  Love Riya បានធ្វើការឡាយបញ្ជាក់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ខ្លួនមិនបានឈ្លោះគ្នានោះទេ គ្រាន់តែខ្លួនល្ងង់ ចង់ឲ្យគាត់ទៅយកអ្នកឆ្លាតជាខ្លួនចុះ ។ 

ក្រោយពេលដែលលោក សូនី បានបង្ហោះវិដេអូ ដោយសរសេរ Caption ថា " មានអារម្មណ៍ថាឆ្អែតទៅៗ" ។ ដោយនៅក្នុង Caption មិនថាលោកចង់មានន័យសំដៅទៅលើនរណាម្នាក់នោះទេ ព្រោះថា បន្ទាប់ពីបានបង្ហោះមិនបានប៉ុន្មានផង លោកក៏បានសម្រេចចិត្តលុបចេញវិញ ទុកតែប្រូហ្វាល់រូបលោកតែម្នាក់ប៉ុណ្ណោះ។​

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលរួមបញ្ចេញមតិលើបណ្តាញសង្គមហ្វេសប៊ុក ដោយម្ចាស់គណនីហ្វេសប៊ុកមយយបានចូលមកខមិនថា "Morakod Mak" បានខមិនថា "ម្នាក់ៗមានអាយុច្រើនគួរសមដែរ ធ្លាប់រៀបការរួចម្តងហើយ គួតែតែមានចិត្តអំណត់រៀងៗខ្លួនបន្តិច ហើយអ្នកទាំងពី មានរូបរាងស្អាតបាត រកសុីក៏ពូកែរ គួរអោយសរសើរ ប៉ុន្តែររឿងម្យ៉ាងចូលចិត្តឈ្លោះគ្នាលើសកូនក្មេងទៅទៀត ធ្វើអញ្ចឹងមិនហត់នឹងខ្លួនឯងទេអី ?ខ្មាស់ប្តីមុនផង គេចេញវីដេអូបកស្រាយតែម្តងគឺចប់ បើរស់នៅឈ្លោះគ្នាព្រឹកល្ងាចអញ្ចឹងបែកគ្នាទៅ កុំអោយខាតពេលវេលា និយាយក្នុងន័យល្អទេសូមទោស"។ ហើយក៏មានអ្នកចូលមកខមិនបន្ថែមទៀតថា​ " រស់នៅរបៀបស្រីប្រកាន់ ប្រុសប្រកែក ។ ខាងប្រុសចរឹកក្មេង ខាងស្រីតែងទុកឱកាសអោយរហូត តែខាងប្រុសដូចដដែលៗ"។

បន្ទាប់មក ក៏មានបងប្អូនជាច្រើនទៀតបានខមិនថា​ "អត់យល់ពួកបងទាំងពីរនាក់ចូលចិត្តផុសហើយខឹងគ្នា"។" មិត្តចែយ៉ាចែសៀវមុីនឹងចែស្រីអូនខ្ញុំឃើញគាត់ស្រលាញ់គ្នាណាស់មិចក៏ទាំងពីរមិនមើលមិត្តភក្តយកគំរូតាមពួកគាត់"។

ជាចុងក្រោយអ្នកនាង Love Riya  បានបង្ហោះសារ អមជាមួយនឹង រូបភាពជិះកង់បីថា "ឈប់តាមខ្ញុំទៅ"។ 

ទន្ទឹមនឹងនេះ​ក៏មានបងប្អូនជាច្រើនបានខមិនសួរថា "សួរតាមត្រង់ណា ប្អូនriya និងលោកsony ម្នាក់ៗ សុទ្ធតែ ឆ្លងកាត់ ជីវិតគ្រួសារ បែកបាក់ រាងៗខ្លួន ហើយអាយុច្រើនគួរសមដែរហើយ ចុះ ម៉េចបាន ជាអ្នកទាំងពីរ ចូលចិត្តឈ្លោះគ្នា ដូចក្មេងម្ល៉េះ ហើយពេលឈ្លោះគ្នា បានចំណេញស្អីខ្លះ បងនិយាយនេះ មិនមែន បំបែកបំបាក់ នាក់ទាំងពីរនាក់នោះទេ គ្រាន់តែ ខ្ញុំចង់ឃើញនាក់ទាំងពីរស្រឡាញ់គ្នា និងយល់ចឹត្តគ្នា ផ្ដល់ យោបល់ល្អៗ អោយគ្នាទៅវិញទៅមក ទើបយើងបានសុខ កុំ សូវ ប្រកាន់គ្នា ច្រើនពេក ជូនពរ អោយអ្នកទាំងពីរ ស្រឡាញ់និងយល់ចិត្តគ្នាអោយបានច្រើន"។ "សុំទោសចែចាស់ៗអស់មិនមែនកូនក្មេងទេចែរឹងមាំពេកជោកជយ័មុខរបបតែស្នែហាចែមិនជោកជយ័ទេបើនៅតែចឹងថ្ងៃក្រោយចែនឹងបាត់អ្វីៗគ្រប់យ៉ាងនឹងមនុស្សដែលស្រលាញ់ចែៗនឹងស្តាយក្រោយសុំទោសផងចែ"។ 

មានវិដេអូ៖